ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិតទៅ ការ​គេង​លក់​ស្កប់ស្កល់​មាន​ប្រយោជន៍​ដល់​ម្លឹ​ង​ផង​!!!
06, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​គឺជា​ដំណើរ​ការណ៍​ដ៏​សំខាន់​មួយ​ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ​ដើម្បី​ធ្វើការ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​។ ជាធម្មតា មនុស្សពេញវ័យ​ត្រូវការ​គេង​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ប៉ុន្តែ​យើង​មិន​និយាយ​អំពី​រយៈពេល​ឡើយ តែ​យើង​និយាយ​អំពី​គុណភាព​នៃ​ការ​គេង​វិញ​។ ដូច​អ្នកដឹង​ហើយ​ថា ការ​គេង​នឹង​ជួយ​ស្តារ​នូវ​លក្ខណៈ​ធម្មតា​របស់​រាងកាយ​ជាពិសេស​របៀប​ដែល​យើង​ឆ្លើយតប​នឹង​ភាព​ស្ត្រេ​ស ព្រមទាំង​ប្រព័ន្ធ​សរសៃប្រសាទ​អូ​តូ​ម៉ា​តិច ក្នុងការ​សម្របសម្រួល​រាងកាយ​ទាំងមូល​ផង​។ នៅពេលដែល​មិនបាន​គេង​គ្រប់គ្រាន់ អតុល្យភាព​នៃ​ប្រព័ន្ធ​ជាច្រើន​ក្នុង​រាងកាយ​នឹង​កើតឡើង​។ 



​បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​យើង​ត្រូវការ​គេង​ឲ្យ​មានគុណ​ភាព ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរតែ​កត់​ចំណាំទុក និង​កុំ​ភ្លេច​ចែករំលែក​ដល់​មនុស្ស​គ្រប់គ្នា​ផង​៖
 
​សម្រួល​ដល់​អ័រម៉ូន​
 
​ហេតុផល​មួយ​ដែល​អ្នកត្រូវការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​គឺ វា​ជួយ​ដល់​ការផលិត​របស់​អ័រម៉ូន​។ នៅពេល​អ្នក​មិនបាន​គេង វា​នឹងមាន​ការថយចុះ​របស់​អ័រម៉ូន​លូតលាស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ជួយ​ដល់​ការលូតលាស់​នានា ហើយ​វា​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​របួស​នានា​ក្នុង​ខ្លួន​ក្រ​ជា​ដែរ​។ 
 
​គ្រប់គ្រង​ទម្ងន់​
 
​នៅពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ អ្នកនឹង​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ ដោយសារតែ​អ័រម៉ូន Ghrelin និង Leptin ជា​អ្នកគ្រប់គ្រង​ការ​ឃ្លាន​អាហារ​នោះ មាន​តុល្យភាព​។ នៅពេលដែល​គេង​មិនបាន​គ្រប់គ្រាន់ រាងកាយ​នឹង​ងាយ​ឃ្លាន​អាហារ​ណាស់​ដើម្បី​អាច​ជួសជុល​អ្វីដែល​ខ្វះខាត​។ ជា​អ​កុស​ល្យ រឿងនេះ​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ខុសពី​ធម្មតា​រហូតដល់​ឡើង​ទម្ងន់​។ 
 
​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
 
​អ្នក​ប្រហែលជា​មិន​បានដឹង​រឿងនេះ​ទេ ប៉ុន្តែ​ខួរក្បាល​របស់​មនុស្ស​យើង​ត្រូវការ​គេង​ដើម្បី​ចូលរួម​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​។ ជាតិពុល​អាច​នឹង​ប្រមូលផ្តុំ​ច្រើន​ជាមួយនឹង​ប្រតិកម្ម​គីមី​ជាច្រើន​ដែល​កើតឡើង​ក្នុង​ខួរក្បាល ដូច្នេះ​វា​នឹង​បញ្ចេញ​ពី​ក្នុង​ខ្លួន​វិញ​នៅពេល​គេង​លក់​ស្រួល​។ សារធាតុ Glutathione ដែលជា​អង់​ទី​អុក​ស៊ី​ដង់នោះ ត្រូវបាន​ផលិតឡើង​ក្នុង​ថ្លើម ហើយក៏​ជា​តម្រូវការ​សម្រាប់​ការពារ​ពី​ជំងឺ​រ៉ាំរ៉ៃ​ដែរ​។ នៅពេល​យើង​គេង​មិនបាន​គ្រប់ រាងកាយ​នឹងមិន​អាច​ផលិត​អង់​ទី​អុកស៊ីដ​ង់​នេះ​បាន​គ្រប់គ្រាន់​ឡើយ​។ 
 
​បង្កើន​ការចងចាំ​
 
​ហេតុផល​មួយ​ផ្សេងទៀត​ដែល​យើង​ត្រូវការ​គេង​នោះ​គឺថា វា​ជួយ​ដល់​ការបង្កើន​ការចងចាំ​មនុស្ស​យើង​។ នៅពេល​គេង​មិនបាន​ឆ្អែត ការចងចាំ​នឹងរង​ការប៉ះពាល់​។ រឿងនេះ​អាច​នឹង​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​កម្រិត​នៃ​ភាព​ស្ត្រេ​សរ​បស់​យើង​កើនឡើង​ដោយសារតែ​ការកើនឡើង​របស់​សារធាតុ Cortisol ក្នុងពេល​ស្ត្រេ​ស​។ 
 
​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
 
​បើសិនជា​អ្នក​គេង​មិនបាន​ឆ្អែត អ្នកនឹង​យល់ថា​ខ្លួនឯង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​ណាស់​។ នេះ​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ការ​គេង​ក្នុង​កម្រិត​ដែល​គ្រប់គ្រាន់ និង​ស្កប់ស្កល់​ទៀត នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​សុខ​ភាពល្អ និង​មិន​ងាយ​ឆ្លង​ជំងឺ​អ្វី​ច្រើន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com