ពិព័រណ៍​ផលិតផល​កសិកម្ម​ថ្នាក់​តំបន់​ស្តីពី «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​»
ពីនេះ ពីនោះ / មិនយល់...!
សង្គមជាតិ
២៥ខេត្ត/រាជធានី
ពិព័រណ៍​ផលិតផល​កសិកម្ម​ថ្នាក់​តំបន់​ស្តីពី «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​»
06, Nov 2018 , 12:42 pm        
រូបភាព
​សៀមរាប​៖ អង្គការ​ជាតិ​-​អន្តរជាតិ និង​តំណាង​សហគមន៍​កសិកម្ម​មក​ពី​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា បា​នប​ង្ហ​ញ​ផលិតផល​កសិកម្ម​ធម្ម​ជាតិ និង​សរីរាង្គ​របស់ខ្លួន​ជាច្រើន​ប្រភេទ នៅក្នុង​វេទិកា​ថ្នាក់​តំបន់​ស្តីពី​៖ «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​»​។ វេទិកា​ថ្នាក់​តំបន់ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង​អង្គការ Gret នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា នៅ​សណ្ឋាគារ​អា​ប្សា​រា​ផា​ឡេស នា​ក្រុង​សៀមរាប ខេត្តសៀមរាប​។​



​វេទិកា​ថ្នាក់​តំបន់​ស្ដីពី​៖ «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​» ដែល​រំពឹងថា នឹង​ផ្ដល់នូវ​លទ្ធផល​ល្អ​នាពេល​អនាគត​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ផ្សារភ្ជាប់ ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ថ្នាក់​តំបន់ សម្រាប់​ចក្ខុវិស័យ​ក្នុងការ​បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់​ប្រជាជន​ទូទាំង​តំបន់​អាស៊ាន​នេះ មាន​មន្ត្រី​ក្រសួងកសិកម្ម លោក វេង សា​ខុន​, តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម រួមទាំង​សហគមន៍​កសិកម្ម និង​និស្សិត​ចូលរួម​ សរុបប្រមាណ៣០០នាក់​។​

​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​វេទិកា​ថ្នាក់​តំបន់​ស្ដីពី អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​ដូចតទៅ​៖







































© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70894 [1] => 61,16,76 [2] => ពិព័រណ៍​ផលិតផល​កសិកម្ម​ថ្នាក់​តំបន់​ស្តីពី «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​» [3] => content [4] => [5] => [6] => 95 [7] => 0 [8] => )