កីឡាជាតិ
ជាតិ
ជើងឯក​ថ្នាក់ជាតិ ២០១៨៖ ក្រសួងមហាផ្ទៃ​ឈរ​លេខ​១ វិញ្ញាសា​រហែល​ទឹក ក្រោយ​ឈ្នះ​មេដាយមាស​៨
06, Nov 2018 , 1:29 pm        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឈរ​លេខ​១​ក្នុង​តារាង​មេដាយ នា​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ក្រោយ​ពួកគេ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៧​។ ចំណែក​ក្លិប​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​នាគរាជ​កំពង់ចាម​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។ សម្រាប់​ការប្រកួត​ឆ្នាំនេះ​មាន​ក្លិប​-​សមាគម​ចំនួន​៧​ចូលរួម ដោយមាន​កីឡាករ​សរុប​១២០​នាក់​។​

 
​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពីថ្ងៃ​ទី​១-៣ ខែវិច្ឆិកា នៅ​អាង​ហែល​ក្នុង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៦ និង​សំរឹទ្ធ​៣​។ មេដាយ​ទាំងនេះ បាន​ជួយ​ឲ្យ​ក្លិប​ក្រសួងមហាផ្ទៃ​គ្រង​ជើងឯក​សម្រាប់​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨​។ 


 
​ក្រោយ​អត្ត​ព​លិ​ក​ដណ្តើមបាន​មេដាយមាស​៧ ប្រាក់​៦ និង​សំរឹទ្ធ​៨ ជួយ​ក្លិប​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ឈរ​លេខ​រៀង​ទី​២ ដែលមាន​ក្លិប​នាគរាជ​កំពង់ចាម​ឈរ​លេខ​រៀង​បន្ទាប់ ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៤​។ ចំណែក​ក្លិប​លេខ​៥​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​៣​និង​សំរឹទ្ធ​៤ ខណៈ​ក្លិប​ក្រសួង​ព័ត៌មាន​បាន​មេដាយ​សំរឹទ្ធ​១​។ 


 
​ដោយឡែក ក្លិប​មច្ឆា​នុប និង​សាលា​ខេន​រីដ​អន្តរជាតិ​សិង្ហ​បុរី​មិន​ទទួលបាន​មេដាយ​នោះទេ​។ សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចំនួន​១២០​នាក់​មកពី​៧​ក្លិប​-​សមាគម​ចូលរួម​។ នា​ពិធី​បិទ​ការប្រកួត​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា មានការ​ចូលរួម​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​៕  






 

Tag:
 ​ហែល​ទឹក​
  ក្រសួងមហាផ្ទៃ​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com