ពីនេះ ពីនោះ
រូបត្លុក
«ដី»ឡើងថ្លៃ! អ្នកមាន«ដី»អរ អ្នកក្រអត់ដីបាក់ទឹកចិត្ត!
× ភ្នំពេញ៖ អចលនទ្រព្យដីធ្លី ផ្ទះសម្បែង ឡើងថ្លៃ គឺជាសញ្ញាល្អក្នុងន័យសេដ្ឋកិច្ចនិយាយជារួម។ មានន័យថា ប្រហែលជាអ្នកវិនិយោគបានបោះទុនច្រើនក្នុងវិស័យនេះហើយទើបវាឡើងថ្លៃ ឬក៏អាចមានន័យម្យ៉ាងទៀតថា សេដ្ឋកិច្ចប្រហែលជាកំពុងដំណើរការល្អ ហើយជាលទ្ធផល វាជំរុញឲ្យមានការពង្រីកសកម្មភាពជំនួញកាន់តែច្រើន។ល។ និយាយជារួម អចលនទ្រព្យឡើងថ្លៃ គឺជារឿងល្អ ជាពិសេស សម្រាប់អ្នកកាន់កាប់អចលនទ្រព្យ ព្រោះ ប្រសិនបើពួកគេលក់ ពួកគេនឹងទទួលបានប្រាក់កាន់តែច្រើន។
តែសម្រាប់អ្នកគ្មានដីធ្លី ផ្ទះសម្បែងវិញ អចលទ្រព្យឡើងថ្លៃ គឺជាការដាក់បណ្តាសាដល់ពួកគេទៅវិញទេ។ គូស្រករថ្មីថ្មោង ដែលគ្មានទីជម្រក ហើយអាចសន្សំប្រាក់បានត្រឹមតែ៥០០ដុល្លារក្នុងមួយខែ ដូច្នេះ ពួកគេត្រូវការសន្សំប្រាក់១០ឆ្នាំទម្រាំទទួលបានប្រាក់៦ម៉ឺនដុល្លារដើម្បីអាចទិញផ្ទះមួយល្វែងបាន។ ចំពោះអ្នកជំនួញដែលគ្មានអចលនទ្រព្យ ពួកគេក៏ត្រូវចំណាយទុនវិនិយោគច្រើនដែរ ប្រសិនបើពួកគេចង់វិនិយោគ។
សរុបសេចក្តីមក ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី គ្មាននរណាអាចទប់ស្កាត់ការឡើងថ្លៃនៃតម្លៃអចលទ្រព្យបានឡើយ។ តែដំណោះស្រាយដើម្បីជួយអ្នកមានជីវភាពទន់ខ្សោយ គឺមានតែគោលនយោបាយរបស់រដ្ឋក្នុងការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់អ្នកក្រីក្រតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com