ជាតិ
សេដ្ឋកិច្ច
ពិនិត្យ៧ស្ថានីយ កាំកុងត្រូលរកឃើញ៥ស្ថានីយលក់មិនត្រឹមត្រូវ នៅភ្នំពេញ រូបពីកាំកុងត្រូល
× ភ្នំពេញ៖ ក្នុងចំណោមស្ថានីយចំនួន៧ ដែលកាំកុងត្រូលបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចំនួន៥ ធ្វើអាជីវកម្មមិនត្រឹមត្រូវចំពោះអតិថិជនរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈនេះ ធ្វើឡើងនៅថ្ងៃទី៦ខែវិច្ឆិកានេះ។ ក្នុងចំណោមស្ថានីយចំនួន៧នេះ កាំកុងត្រូលរកឃើញថា ស្ថានីយ១ ខុសគុណភាពប្រេង, ស្ថានីយ១ទៀតលក់មិនគ្រប់លីត្រ ហើយស្ថានីយចំនួន៣ ផ្សេងទៀតលក់មិនត្រឹមត្រូវទាំងគុណភាព និងបរិមាណ។
បន្ទាប់ពីចុះកិច្ចសន្យាកែកំហុស មន្ត្រីកាំកុងត្រូលបានព្រមាននឹងបញ្ចេញឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយ បើមានករណីនេះលើកទី២ ហើយនឹងប្រឈមការផ្អាកអាជីវកម្ម ឬបណ្ដឹងទៅតុលាការ បើឈានដល់កំហុសជាលើកទី៣ ។ នេះជាអះអាងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com