ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាធារណជនបង្ហាញការភ្ញាក់ផ្អើលពេលបានទស្សនាអភិរក្សដ្ឋានអង្គរទីប្រមូលផ្តុំវត្ថុបុរាណទូទាំងប្រទេស
× សៀមរាប៖ អភិរក្សដ្ឋានអង្គរ ដែលបច្ចុប្បន្នត្រូវបានដូរឈ្មោះទៅជានាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាកន្លែងដែលមានប្រវត្តិសាស្ដ្រសំខាន់ៗជាច្រើន ព្រោះទីនេះត្រូវបានបង្កើតឡើងក្នុងសម័យបារាំងគ្រប់គ្រងប្រទេសកម្ពុជា។
បារាំងបានបង្កើតកន្លែងនេះនៅឆ្នាំ ១៩០៨ ដើម្បីធ្វើជាឃ្លាំងទុកវត្ថុបុរាណ ដែលសម័យនោះ ពេលបារាំងចូលមកដល់ នៅតាមប្រាសាទនានាមានសភាពទ្រុឌទ្រោម ហើយទីតាំងខ្លះបានជ្រុះធ្លាក់វត្ថុបុរាណរប៉ាត់រប៉ាយ។ មិនមែនត្រឹមវត្ថុបុរាណនៅខេត្តសៀមរាបទេ តែក្នុងឃ្លាំងនេះមានរក្សាទុកវត្ថុបុរាណដែលប្រមូលបានពីគ្រប់បណ្តាខេត្តទូទាំងប្រទេសកម្ពុជាផងដែរ។
សាធារណជនដែលបានចូលទៅក្នុងកន្លែងនេះមានការភ្ញាក់ផ្អើល ដ្បិតវាបានបង្ហាញពីភាពអស្ចារ្យនៃវត្ថុបុរាណ និងវត្ថុសិល្បៈជាច្រើនរបស់ខ្មែរ ដែលគេមិនធ្លាប់បានឃើញនាពេលកន្លងមក។
ដើម្បីជ្រាបព័ត៌មាននេះកាន់តែច្បាស់ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com