ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា ហេតុអ្វី​ត្រូវ​កម្តៅ​សាច់ដុំ​សិន​មុនពេល​ហាត់ប្រាណ​?
08, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ទោះបីជា​អ្នក​មិនមាន​ពេលវេលា​ច្រើន​ដើម្បី​ហាត់ប្រាណ​ក៏ដោយ ក៏​អ្នក​មិនគួរណា​មិនបាន​កម្តៅ​សាច់ដុំ​ដែរ​។



ខាងក្រោម​នេះ​គឺជា​ការ​ពន្យល់ថា​ហេតុអ្វី​បាន​ជាការ​កម្តៅ​សាច់ដុំ​គឺជា​រឿង​ល្អ​ដែល​ត្រូវធ្វើ​មុនពេល​ហាត់ប្រាណ​៖

•​ ​បង្កើន​សីតុណ្ហភាព​រាងកាយ​ដើម្បី​ជួយ​រាងកាយ​រំលាយ​ជាតិ​ខ្លាញ់​កាន់​តែមាន​ប្រសិទ្ធភាព​
•​ ​ជួយ​ឲ្យ​សាច់ដុំ​កន្ត្រាក់​កាន់តែខ្លាំង និង​លឿន​ខណៈពេលដែល​ពង្រឹង​ដល់​ភាពយឺត​របស់​វា ដើម្បី​បន្ថយ​ការ​មាន​របួស​ដល់​សាច់ដុំ​
•​ ​ជួយ​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​សាច់ដុំ​កាន់តែ​លឿន​តាមរយៈ​បង្កើន​ចង្វាក់​នៃ​ការរំលាយ​អាហារ​
•​ ​ពង្រឹង​ដល់​ការគ្រប់គ្រង​សាច់ដុំ និង​ការធ្វើ​ចលនា​របស់​សន្លាក់​រាង​កាយ​
•​ ​ជួយ​ឲ្យ​អ្នក​រីករាយ​នឹង​ការហាត់​ប្រាណ​កាន់តែ​យូរ តាមរយៈ​ការបំបាត់​ភាពប្រែប្រួល​នៃ​ការហាត់​ប្រាណ ហើយក៏​ទប់ស្កាត់​ការបញ្ចេញ​សារធាតុ​ឡាក់​តិច​អាស៊ីត​ប្រមូលផ្តុំ​ក្នុង​ឈាម​ទៀត​
•​ ​ពង្រឹង​ដល់​ការ​ផ្ចង់អារម្មណ៍ និង​ជួយ​ឲ្យ​មាន​ផ្លូវ​ចិត្តល្អ​ក្នុងការ​ហាត់ប្រាណ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com