សាធារណជន​បង្ហាញ​ការភ្ញាក់ផ្អើល​ពេល​បាន​ទស្សនា​អភិរក្ស​ដ្ឋា​ន​អង្គរ​ទី​ប្រមូលផ្តុំ​វត្ថុ​បុរាណ​ទូទាំងប្រទេស​
បទយកការណ៍ / បទសម្ភាសន៍
សាធារណជន​បង្ហាញ​ការភ្ញាក់ផ្អើល​ពេល​បាន​ទស្សនា​អភិរក្ស​ដ្ឋា​ន​អង្គរ​ទី​ប្រមូលផ្តុំ​វត្ថុ​បុរាណ​ទូទាំងប្រទេស​
30, Oct 2018 , 1:40 pm        
រូបភាព
សៀមរាប​៖ អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ទៅជា​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​កន្លែង​ដែលមាន​ប្រវត្តិសាស្ដ្រ​សំខាន់ៗ​ជាច្រើន ព្រោះ​ទីនេះ​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​បារាំង​គ្រប់គ្រង​ប្រទេស​កម្ពុជា​។



បារាំង​បាន​បង្កើត​កន្លែង​នេះ​នៅ​ឆ្នាំ ១៩០៨ ដើម្បី​ធ្វើជា​ឃ្លាំង​ទុក​វត្ថុ​បុរាណ ដែល​សម័យ​នោះ ពេល​បារាំង​ចូលមក​ដល់ នៅតាម​ប្រាសាទ​នានា​មាន​សភាព​ទ្រុឌទ្រោម ហើយ​ទីតាំង​ខ្លះ​បាន​ជ្រុះ​ធ្លាក់​វត្ថុ​បុរាណ​រប៉ាត់រប៉ាយ​។ មិនមែន​ត្រឹម​វត្ថុ​បុរាណ​នៅ​ខេត្តសៀមរាប​ទេ តែ​ក្នុង​ឃ្លាំង​នេះ​មាន​រក្សាទុក​វត្ថុ​បុរាណ​ដែល​ប្រមូលបាន​ពី​គ្រប់​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។





សាធារណជន​ដែល​បាន​ចូលទៅក្នុង​កន្លែង​នេះ​មានការ​ភ្ញាក់ផ្អើល ដ្បិត​វា​បានបង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​ជាច្រើន​របស់​ខ្មែរ ដែល​គេ​មិន​ធ្លាប់​បានឃើញ​នាពេល​កន្លងមក​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​កាន់តែច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖

 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម