ជាតិ
ថ្ងៃនេះជាខួបលើកទី១៥នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងរបាំប្រពៃណី ជារៀងរាល់យប់ម៉ោង ៧-៨ នៅសារមន្ទីរជាតិកម្ពុជា
× ភ្នំពេញ៖ ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៨នេះ ជាខួបលើកទី១៥ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលអង្គការនេះបានសម្រេចដាក់បញ្ចូលកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
គេមិនអាចកំណត់ថា របាំព្រះរាជទ្រព្យកកើតឡើងតាំងពីសតវត្សរ៍ណាឱ្យប្រាកដឡើយ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវពីសិលាចារិក និងរូបចម្លាក់បានឱ្យដឹងថា របាំព្រះរាជទ្រព្យកកើតឡើងតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ លោកស្រី កែវ ណារុំ ។
លោកស្រី កែវ ណារុំ ធ្លាប់មានប្រសាសន៍ថា គេបានរកឃើញភស្ដុតាងរូបចម្លាក់ស្រីរបាំ និងហនុមាន ធ្វើពីដីដុតផលិតនៅសតវត្សរ៍ទី២។ គេអាចសន្និដ្ឋានបានថា របាំព្រះរាជទ្រព្យចាប់ពន្លកតាំងពីសតវត្សរ៍ទី១ ក្នុងរជ្ជកាលព្រះបាទ កៅឌិញ្ញ ក្នុងនាមជារបាំថ្វាយអាទិទេព។ បើតាមសិលាចារិកនៅសតវត្សរ៍ទី៦ ក៏បានចាររួចហើយដែរ ស្ដីពីរបាំដែលគេរាំថ្វាយអាទិទេព៕
Tag:
របាំព្រះរាជទ្រព្យ
សិល្បៈ
បេតិកភណ្ឌអរូបី
អង្គការយូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com