ជាតិ
វីដេអូ
សង្គមជាតិ
Thmeythmey.com ផ្សាយ​ឡើងវិញ​រម្លឹក​ពី​ប្រវត្តិ​នៃ​ការកកើត​ក្លិប​អ្នកកាសែត​កម្ពុជា​
07, Nov 2018 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​អ្នកណាខ្លះ ឬ​អ្នកសារព័ត៌មាន​ណាខ្លះ បាន​ចូលរួម​ជ្រោមជ្រែង​បង្កើត ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) កាលពី​ឆ្នាំ​២០០០? ឯកសារ​វីដេអូ​ដែល​កំពុង​ចាក់ផ្សាយ​នេះ បាន​ផលិតឡើង​នៅ​ឆ្នាំ​២០១០ ពោល គឺ​១០​ឆ្នាំក្រោយ​ការបង្កើត​ក្លិប​អ្នកកាសែត​កម្ពុជា​។ ដោយមាន​ការគាំទ្រ និង​អនុញ្ញាត ពី​ក្លិប​អ្នកកាសែត​កម្ពុជា​, លោក គី សុខ​លីម ដែល​កាលនោះ​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​វិទ្យុរ​បារាំង​អន្តរជាតិ គឺជា​អ្នក​ផ្តួចផ្តើម​ផលិត​វីដេអូ​នេះ ដោយមាន​ការអត្ថាធិប្បាយ​បញ្ចូល​សំឡេង​ដោយ​លោក លាង ដឺ​លុច ដែល​កាលនោះ លោក​ក៏​ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ប្រចាំ​វិទ្យុរ​បារាំង​អន្តរជាតិ​ផងដែរ​។ ក្រុមការងារ​ក៏​សូម​ថ្លៃ​ង​អំណរគុណ​ផងដែរ​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ជា​គំនិត ចូលរួម​ផ្តល់​ឯកសារ ចូលរួម​បញ្ចូល​សំឡេង​។​ល​។



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ឯកសារ​ស្តីពី​ប្រវត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​ដោយ​ក្តី​រីករាយ​! 


© រក្សាសិទ្ធិដោយ thmeythmey.com