ពីនេះ ពីនោះ
«ទំ» និង«ទុំ» សូរដូចគ្នា តែន័យខុសគ្នា
× «ទំ» ស្តែងចេញជាសកម្មភាព ដូចជាសត្វចាបឋិតលើទ្រនំដ៏ខ្ពស់។ ចំណែក «ទុំ» សម្គាល់លើផ្លែឈើដែលចាស់ ជ្រុះចេញពីមែក ឬទង។
សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ «ទំ» ជាកិរិយាសព្ទ មានន័យថា ឋិតលើទ្រនំ។ ឧទាហរណ៍៖ ក្អែកទំលើដើមឈើ។
រីឯ «ទុំ»ជាគុណសព្ទ មានន័យថា ទីទៃខ្ចីពីចាស់ គឺដល់ពេលកំណត់ជិតជ្រុះពីមែក ពីទង។ ម្យ៉ាងទៀតពាក្យ «ទុំ»សម្រាប់សំដៅលើរោគដែលដល់កំណត់នឹងបែកធ្លាយ ក៏ហៅថា ទុំដែរ។ ឧទាហរណ៍៖ បូសទុំ, ឬសដូងបាតទុំ, រោគទុំណាស់ហើយ គ្មានពេទ្យណាមើលជាទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com