កីឡាជាតិ
ជាតិ
Suzuki Cup៖ គ្រូ​ម៉ាឡេស៊ី​មិន​បារម្ភ​ម្ចាស់ផ្ទះ តែ​គិតថា​វៀតណាម និង​មី​យ៉ាន់​ម៉ា ជា​ឧបសគ្គ​
07, Nov 2018 , 10:19 pm        
រូបភាព
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​លោក Tan Cheng Hoe និយាយថា​លោក​មិនសូវ​បារម្ភ​ពី​ជំនួប​ទល់នឹង​កម្ពុជា​ឡើយ តែ​វៀតណាម និង​មី​យ៉ាន់​ម៉ា​ឯណោះ​ទេ​ដែលជា​ឧបសគ្គ​ដើម្បី​នាំ​ក្រុម​ឈានទៅ​វគ្គ​បន្ត​នៃ​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018​។​

 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Felix Agustin Gonzalez Dalmas នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ទទួលភ្ញៀវ​ម៉ាឡេស៊ី​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A នា​ថ្ងៃទី​៨ ខែវិច្ឆិកា វេលា​ម៉ោង ៦:៣០​នាទី​។ 
 
​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកការ​សែត​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​ដែល​បាន​សួរថា​តើ​ក្នុង​ពូ​ល A នេះ​តើ​ក្រុម​ណា​គ្រោះថ្នាក់​សម្រាប់​ម៉ាឡេស៊ី លោក Cheng Hoe បាន​ឆ្លើយថា វៀតណាម និង​មី​យ៉ាន់​ម៉ា ដែល​សុទ្ធតែជា​ក្រុម​ខ្លាំង ព្រោះ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ និង​ជា​គូប្រជែង​ដ៏​ធំ​សម្រាប់​ក្រុម​របស់លោក​កាលពី​ឆ្នាំ​២០១៦​។​


 
​យ៉ាងណាក៏ដោយ​គ្រូបង្វឹក​របស់​ម៉ាឡេស៊ី​ដែល​ផ្តាស់​ប្តូរ​សមាសភាព​កីឡាករ​ថ្មី​របស់ខ្លួន​រហូតដល់​១០​រូប ជឿជាក់​ជាក់​ថា ក្រុម​គោព្រៃ​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ថ្ងៃស្អែក​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨​នេះ ដ្បិត​កម្ពុជា​កៀក​នឹង​កម្មវិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ ៩ វិច្ឆិកា ដែល​នឹង​ជំរុញ​ទឹកចិត្ត​កីឡាករ​ក្នុងការ​ប្រកួត​នោះ​។​
 
​កម្ពុជា​បានទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ម៉ាឡេស៊ី​រូ​ច​មកហើយ​ក្នុង​លទ្ធផល ៣-១ ក្នុង​ទឹកដី​ខ្លួនឯង​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​កន្លងមក បើ​ទោះ​ស្ថិតក្រោម​ការដឹកនាំ​ផ្ទាល់​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី Keisuke Honda ក៏ដោយ​។​
 
​ក្រោយ​ជំនួប​ទល់នឹង​ម៉ាឡេស៊ី កម្ពុជា​នឹងត្រូវ​ទទួលភ្ញៀវ​ឡាវ​នៅ​ទីលាន​ដដែល​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា​សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នេះ​៕
 



Tag:
 បាល់ទាត់​
  AFF Suzuki Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com