ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​កីឡា​ការ​នី MMA អាជីព Sharice Davids ក្លាយជា​សមាជិក​រដ្ឋសភា​អាមេរិក
07, Nov 2018 , 10:39 pm        
រូបភាព
លោកស្រី Sharice David (រូបភាព Lesbionyx.com)
លោកស្រី Sharice David (រូបភាព Lesbionyx.com)
ដោយ:
​លោកស្រី Sharice Davids ដែល​ធ្លាប់ជា​អតីត​កីឡា​ការ​នី MMA អាជីព បាន​ក្លាយខ្លួនជា​សមាជិក​រដ្ឋសភា​អាមេរិក​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​អាមេរិក​កាលពី​ថ្ងៃទី​៦ ខែ​វិ​ច្ឆ​កា​។

 
​លោកស្រី Davids មកពី​បក្ស​ប្រជាធិបតេយ្យ បាន​យកឈ្នះ​សមាជិកសភា​មួយរូប​ក្នុង​រដ្ឋ Kansas ដែល​មកពី​បក្ស​សាធារណរដ្ឋ​ឈ្មោះ Kevin Yoder ក្នុង​លទ្ធផល ៥៣,3% ទល់នឹង ៤៤,២%​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP​។  
 
​តាមពិតទៅ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សហរដ្ឋអាមេរិក ដែលមាន​ស្ត្រី​ជនជាតិដើម​ភាគតិច​នៅ​អាមេរិក ក្លាយជា​សមាជិក​រដ្ឋសភា​បែបនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី Davids វ័យ​៣៨​ឆ្នាំ ក៏​ស្ងិ​ត​ក្នុងចំណោម​ស្ត្រី​ជាង ១០០​រូប ដែល​បាន​ក្លាយជា​សមាជិកសភា​ជាន់ខ្ពស់​អាមេរិក (Congress) ផងដែរ​។ ចំនួន​ដ៏​ច្រើន​បែបនេះ គឺ​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​របស់​អាមេរិក​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា លោកស្រី Davids បានចាប់ផ្តើម​ការងារ​ជា​អ្នក​ប្រដាល់ MMA (​សិល្បៈ​ក្បាច់គុន​ចម្រុះ​) ក្នុង​ឆ្នាំ​២០០៦​។ លោកស្រី​ធ្លាប់​ចូល​វាយ​ជា​លក្ខណៈ​អាជីព​ចំនួន ២​ដង ក្នុង​ឆ្នាំ​២០១៣ និង​២០១៤​។ សម្រាប់​ការប្រកួត​ចំនួន​២​លើក​នេះ លោកស្រី Davids បាន​យកឈ្នះ​គូប្រកួត​មួយ​លើក និង​ចាញ់​មួយ​លើក​។ ក្រៅពី​អាជីព​ជា​កីឡា​ការ​នី MMA លោកស្រី Davids ក៏​ធ្លាប់​ធ្វើជា​មេធាវី និង​បុគ្គលិក​សេត​វិមាន​អាមេរិក​ផងដែរ​៕
 

Tag:
 កីឡា MMA
  សមាជិកសភា​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com