លោក Jose Mourinho អ្នកចាត់ការទូទៅ Manchester United បានសរសើរ Juventus ថាជាក្រុមមួយដែលមានភាគរយច្រើនដើម្បីឈ្នះពានរង្វាន់ UEFA Champions League រដូវកាលនេះ។ Mourinho លើកឡើងដូច្នេះមុនជំនួបរវាងក្រុមទាំងពីរនៅទឹកដីអ៊ីតាលីនាការប្រកួតពានលំដាប់កំពូលអឺរ៉ុបនៅរាត្រីថ្ងៃទី៧ ខែវិច្ឆិកា វេលាម៉ោង ៣:០០នាទី ទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។
ម្ចាស់ជើងឯក៣សម័យ Man United ស្ថិតនៅចំណាត់ថ្នាក់ទី២ពូល H ក្រោយឆ្លងកាត់ការប្រកួត៣លើកមាន៤ពិន្ទុ តាមពីក្រោយ Juventus ឈរកំពូលតារាងមាន៩ពិន្ទុ និងជាក្រុមដែលរំពឹងខ្ពស់ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ និយាយថាក្រុមរបស់លោកនឹងមិនធ្វេសប្រហែសសម្រាប់ជំនួប Manchester derby ទល់នឹងក្រុម Manchester City ក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះឡើយ ប៉ុន្តែបានដាក់គោលដៅយកឈ្នះក្នុងជំនួបសំខាន់២ប្រកួតចុងក្រោយនៅវគ្គសន្សំពិន្ទុ ពេលប៉ះ Young Boys និង Valencia វិញ។ ការលើកឡើងបែបនេះ មានន័យថាលោក Mourinho មិនផ្តោតសំខាន់ក្នុងជំនួបទល់នឹងសេះបង្កង់នៅយប់នេះឡើយ ដោយយល់ថា Man Utd ពិបាកនឹងយកឈ្នះលើក្រុមពីអ៊ីតាលីនេះ។
«វាជាការប្រកួតដ៏ធំមួយដែលត្រូវលេងនៅយប់នេះ ពួកគេ (Juventus) សង្ឃឹមច្រើនក្នុងការឈ្នះការប្រកួតនេះ។ ហើយនេះវាគ្រប់គ្រាប់សម្រាប់យើងត្រូវគិតនៅការប្រកួតបន្ទាប់វិញ។ អ្នកចាត់ការវ័យ៥៦ឆ្នាំនិយាយដូច្នេះ។
Special One បន្ថែមថាលោកមិនខ្វល់ពីការប្រកួតជាមួយ Juventus ឡើយ ព្រោះវាមិនមែនជាការប្រកួតសំខាន់សម្រាប់ក្រុមរបស់លោកនោះឡើយ។ ប៉ុន្តែការប្រកួត២លើកចុងក្រោយទល់នឹង Young Boys និង Valencia ដើម្បីនាំ Man Utd ឈរនៅចំណាត់ថ្នាក់ទី២ក្នុងតារាងពូល H ឯណោះទេ ទើបជាការប្រកួតដ៏តានតឹងបំផុត។
៣ប្រកួតនៅ Champions League កន្លងមក ក្រុមរបស់លោក Mourinho ចាញ់ក្រុមរបស់លោក Massimiliano Allegri នៅទឹកដី Old Trafford ក្នុងលទ្ធផល ១-០ ស្មើជាមួយ Valencia ០-០ និងឈ្នះក្នុងដី Youngs Boy ៣-០៕
សម្រាប់ជំនួបគូដទៃទៀតនៅយប់នេះរួមមាន៖
- Group E
FC Bayern München Vs AEK Athens
Benfica Vs Ajax
- Group F
Lyon Vs Hoffenheim
Manchester City Vs Shakhtar Donetsk
- Group G
CSKA Moscow Vs Roma
Viktoria Plzen Vs Real Madrid
- Group H
Valencia Vs Young Boys
Juventus Vs Manchester United