ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកាសែត​ប្រមាណ​២០០​នាក់​ចូលរួម​ផ្តិត​យក​ព្រឹត្តិការណ៍ ONE: Heart of The Lion ដោយផ្ទាល់​
08, Nov 2018 , 8:53 am        
រូបភាព
ដោយ:
​សិង្ហ​បុរី​៖ អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​បានមក​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល Marina Bay Sands ក្នុងប្រទេស​សិង្ហ​បុរី ដើម្បី​ថតរូប​និង​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ការប្រកួត​គុន​ចម្រុះ ONE: Heart of The Lion​។ ព្រឹត្តិការណ៍​ប្រកួត​ដាក់​ទ្រុង​ដណ្តើម​ខ្សែក្រវាត់​ដ៏​ធំ​មួយ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នា​កីឡដ្ឋាន Singapore Indoor Stadium​។​

 
​អ្នកសារព័ត៌មាន​មក​ពី​តាម​បណ្តា​ទូរទស្សន៍ កាសែត វេ​ប​សាយ និង​ប្លុក​ទូទាំង​ពិភពលោក​ប្រមាណ​២០០​នាក់​បាន​ចូលរួម​ថតរូប​និង​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រកួត​គុន​ចម្រុះ NOE: Heart of the Lion នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា នា​មជ្ឈមណ្ឌល Marina Bay Sands​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមការងារ​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ​។ 


 
​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជិត​២​ម៉ោង ក្រោយ​មានការ​ចោទសួរ​យ៉ាងច្រើន​ពី​អ្នកសារព័ត៌មាន​។ ក្នុងឱកាស​នោះ ស្ថាន​ប្រដាល់ ONE Championship ក៏បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​កីឡា E-Sport កម្រិត​ពិភពលោក​នៅ​ឆ្នាំ​២០១៩ ខាងមុខ​ផងដែរ​។​


 
​ព្រឹត្តិការណ៍​ប្រកួត​ដាក់​ទ្រុង​ដែល​រៀបចំ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នា​កីឡដ្ឋាន Singapore Indoor Stadium ខាងលើ ជាការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ដែលជា​ការជួបគ្នា​រវាង​ម្ចាស់​ខ្សែក្រវាត់​ប្រេ​ស៊ី​ល Bibiano Fernandes ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មកពី​ហ្វីលីពីន Kevin Belingon​។ សម្រាប់​ការប្រកួត​នេះ ក៏មាន​កីឡាករ​កម្ពុជា​ចូលរួម​ផងដែរ គឺ​កីឡាករ មាស ម៉ើ ដែល​ត្រូវ​ប្រកួត​តទល់​ជាមួយ​កីឡាករ​កូនកាត់​ឥណ្ឌូណេស៊ី​-​ហូ​ឡង់ Anthony "The Archangel"  Engelen លើ​ប្រភេទ​ទម្ងន់​ស្រាល​។​


 
​ក្រៅពី​ពីរ​គូ​ខាងលើ ក៏មាន​ការប្រកួត​ចំនួន​១២​គូ​ផ្សេងទៀត​ផងដែរ ក្នុងនោះ​កីឡាករ​ជើង​ខ្លាំង​ម្ចាស់ផ្ទះ​សិង្ហ​បុរី Christian Lee ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ជប៉ុន Kazuki Tokudome ដែល​គូ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​គូ​ពិសេស​បន្ទាប់ពី​គូ​ដណ្តើម​ខ្សែក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ ការ​ប៉ះគ្នា​រវាង​កីឡាករ​រុស្ស៊ី Giorgio Petrosyan ជាមួយ​កីឡាករ​ថៃ Sorgraw Petchyindee Academy នឹង​ក្លាយជា​គូ​ជក់ចិត្ត​ផងដែរ​។ បន្ថែម​លើ​នេះ មានការ​ប្រកួត​ចំនួន​១០​គូ​ផ្សេងទៀត​៕         













© រក្សាសិទ្ធិដោយ thmeythmey.com