AFF Suzuki Cup៖ មន្ត្រី​/​កីឡាករ​នឹង​បាន​ប្រាក់ឧបត្ថម្ភ​ម្នាក់​១០០០​ដុល្លារ​រាល់​ជ័យជម្នះ​ក្នុង​ពូ​ល​
កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ មន្ត្រី​/​កីឡាករ​នឹង​បាន​ប្រាក់ឧបត្ថម្ភ​ម្នាក់​១០០០​ដុល្លារ​រាល់​ជ័យជម្នះ​ក្នុង​ពូ​ល​
08, Nov 2018 , 12:35 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់​ពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ​លើទឹក​ចិត្ត​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ការ​ប្រក​យ​ត​ពានរង្វាន់ AFF Suzuki Cup 2018 ។​

 
​បើតាម FFC មន្ត្រី​/​កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់ៗ​ចំនួន​១០០០​ដុល្លារ​អាមេរិក រាល់​ជ័យជម្នះ​នីមួយៗ​នៅក្នុង​ពូ​ល​។​
 
​ប្រសិនបើ​ក្រុម​ឈានចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប្រាក់ឧបត្ថម្ភ​នឹង​កើន​ដល់​២០០០​ដុល្លារ​អាមេរិក​សម្រាប់​មន្ត្រី និង​កីឡាករ​ម្នាក់ៗ​។​
 
​កីឡាករ​ចំនួន​២៣​រូប ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Dalmas រួមមាន​៖ 

​អ្នកចាំទី​៖ អ៊ុំ វិចិត្រ​, កែវ សុខ​សិលា​, ជា វណ្ណ​សាក់​

​ខ្សែការពារ ៖ នេន សុធា​រដ្ឋ​, សឿ​យ វិសាល​, សាត់ រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា​, សរ ពិសិដ្ឋ​, ហុង ផេង​, ឆេង ម៉េង​

​ខ្សែបម្រើ​៖
ប៊ិន ចន្ថា​ធា​រី​, ប្រាក់ ធី​វ៉ា​, សុះ ស៊ី​ហា​ណា​, គួច សុគ​ម្ភៈ​, ទិ​ត្យ ឌី​ណា​, អន ចាន់​ប៉ូ​លីន​, គួច ដា​នី​, ឈិន ឈឿន​

​ខ្សែប្រយុទ្ធ​៖ រ៉ឹង ប៊ុន​ហៀ​ង​, ប្រាក់ មុនី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ចាន់ វឌ្ឍនាកា​, ស៊ិន កក្កដា​។​
 

Tag:
 AFF Suzuki Cup
  បាល់ទាត់
  ជម្រើស​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70989 [1] => 31,9 [2] => AFF Suzuki Cup៖ មន្ត្រី​/​កីឡាករ​នឹង​បាន​ប្រាក់ឧបត្ថម្ភ​ម្នាក់​១០០០​ដុល្លារ​រាល់​ជ័យជម្នះ​ក្នុង​ពូ​ល​ [3] => content [4] => [5] => AFF Suzuki Cup, បាល់ទាត់, ជម្រើស​ជាតិ [6] => 0 [7] => 0 [8] => )