សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ពីការផ្តល់ប្រាក់ឧបត្ថម្ភលើទឹកចិត្តសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកយតពានរង្វាន់ AFF Suzuki Cup 2018 ។
បើតាម FFC មន្ត្រី/កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន១០០០ដុល្លារអាមេរិក រាល់ជ័យជម្នះនីមួយៗនៅក្នុងពូល។
ប្រសិនបើក្រុមឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រាក់ឧបត្ថម្ភនឹងកើនដល់២០០០ដុល្លារអាមេរិកសម្រាប់មន្ត្រី និងកីឡាករម្នាក់ៗ។
កីឡាករចំនួន២៣រូប ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Felix Dalmas រួមមាន៖
អ្នកចាំទី៖ អ៊ុំ វិចិត្រ, កែវ សុខសិលា, ជា វណ្ណសាក់
ខ្សែការពារ ៖ នេន សុធារដ្ឋ, សឿយ វិសាល, សាត់ រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សរ ពិសិដ្ឋ, ហុង ផេង, ឆេង ម៉េង
ខ្សែបម្រើ៖ ប៊ិន ចន្ថាធារី, ប្រាក់ ធីវ៉ា, សុះ ស៊ីហាណា, គួច សុគម្ភៈ, ទិត្យ ឌីណា, អន ចាន់ប៉ូលីន, គួច ដានី, ឈិន ឈឿន
ខ្សែប្រយុទ្ធ៖ រ៉ឹង ប៊ុនហៀង, ប្រាក់ មុនីឧត្តម, កែវ សុខផេង, ចាន់ វឌ្ឍនាកា, ស៊ិន កក្កដា។