ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គម្រោង Inspire Asean បានប្រារព្ធធ្វើទ្បើងម្តងទៀតនៅថ្ងៃទី០៧ ខែវិច្ឆិកា នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាពេលរសៀល ជាមួយនឹងការដាក់បង្ហាញ កិច្ចប្រជុំ ការពិភាក្សា និងការផ្សាភ្ជាប់ក្នុងឧស្សាហកម្ម ដែលបណ្តុះផ្នត់គំនិតក្នុងការផ្លាស់ប្តូរការផលិត និងប្រើប្រាស់ថាមពល។
គម្រោង Inspire Asean «ថាមពលនាពេលអនាគត» គឺជាសន្និសីទដ៏សំខាន់នៃយុទ្ធនាការ Clean Energy Week Cambodia នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ដោយផ្តោតលើប្រធានបទនៃថាមពលកកើតទ្បើងវិញនៅតាមទីតាំង និងស្ថាប័នជាច្រើនក្នុងរាជធានីភ្នំពេញ។
សន្និសីទនេះត្រូវបានរៀបចំទ្បើងជាមួយនឹងកិច្ចប្រជុំអាហារថ្ងៃត្រង់ដ៏ពិសេស ដែលចាប់ផ្តើមពីម៉ោង ១:៣០ និងផ្តល់នូវការយល់ដឹងដ៏ទូលំទូលាយទាក់ទិននឹងវិស័យផ្សេងៗដែលកំពុងឈរជើងក្នុងទីផ្សារសព្វថ្ងៃ និងឈានទៅមុខនាពេលអនាគត។
ការធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍ទាំង ១០ ពីអ្នកជំនាញច្បាស់លាស់ក្នុងវិស័យជាច្រើនក្នុងឧស្សាហកម្មថាមពលកកើតឡើងវិញ គូសបញ្ជាក់ពីឱកាសជាច្រើនទាំងក្នុងឧស្សាហកម្មផ្ទាល់ និងក្រៅឧស្សាហកម្ម។
លោក Tassilo Brinzer នាយកប្រតិបត្តិរបស់ទស្សនាវដ្តី Globe Media Asia បានបង្ហាញសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃថាមពលកកើតទ្បើងវិញក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា៖ «នេះជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា ដែលប្រធានបទនេះត្រូវបានលើកទ្បើងមកវែកញែកជាសាធារណៈ តាមរយៈការរៀបចំកម្មពិធីពិសេសជាសាធារណៈពេញមួយសប្តាហ៍ទូទាំងទីក្រុងភ្នំពេញ។ ជាមួយសន្និសីទស្តីពីគម្រោង Inspire Asean នេះយើងមានមហិច្ឆតាខ្ពស់ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតស្អំ និងពន្លឿនការលូតលាស់ផ្នែកថាមពលនាពេលអនាគតប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ ការអនុម័ត និងការគាំទ្រយ៉ាងមោះមុតសម្រាប់ថាមពលកកើតឡើងវិញនេះ នឹងជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ច និងពន្លឿនឧស្សាហកម្មទាំងមូលក្នុងសេដ្ឋកិច្ចកម្ពុជា។ យើងសង្ឃឹមថា យើងអាចបំផុសគំនិតឲ្យមនុស្សកាន់តែច្រើនយកចិត្តទុកដាក់លើវិស័យនេះ និងឱកាសជាច្រើនដែលការធ្វើអាជីវកម្មថាមពលស្អាតស្អំមួយនេះផ្តល់ជូនសង្គម»។
អ្នកចាប់ផ្តើមអាជីវកម្មថាមពល អ្នកបង្កើតគោលនយោបាយ អ្នកផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធថាមពល អ្នកជំនាញថាមពលពន្លឺព្រះអាទិត្យ និងអ្នកឯកទេសថាមពលអន្តរជាតិ ពិភាក្សាអំពីបំលាស់ប្តូរផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗសម្រាប់វិស័យថាមពលទាំងមូល ជាពិសេសគម្រោងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។
ឧស្សាហកម្មថាមពលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សដើម្បីបំពេញតម្រូវការ និងការរំពឹងទុកយ៉ាងខ្លាំងរបស់អតិជន នៅក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ល្បីល្បាញទូទាំងពិភពលោក។
គម្រោង Inspire Asean 2018 សិក្សាអំពីផលប៉ះពាល់នៃការចាប់ផ្តើមផ្លាស់ប្តូរ និងបង្ហាញគន្លឹះសម្រាប់ឧស្សាហកម្មក្នុងការសម្របខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់បរិស្ថាន សេដ្ឋកិច្ច និងអតិថិជន។ ដោយផ្តោតលើយុទ្ធសាស្ត្រច្នៃប្រឌិត រឿងរ៉ាវជោគជ័យ និងការផ្តល់យោបល់ កម្មវិធីនេះត្រូវបានបង្កើតធ្វើទ្បើងដើម្បីពង្រីកចំណេះដឹង និងបំផុសគំនិតល្អៗ ដែលបន្តជម្រុញដល់វិស័យនេះឲ្យកាន់តែឆ្ពោះទៅមុខ។
គម្រោង Inspire Asean៖ ថាមពលនាពេលអនាគត គឺជាផ្នែកមួយនៃយុទ្ធនាការ Clean Energy Week ដំបូងក្នុងប្រទេសកម្ពុជា ដែលបានរៀបចំដោយក្រុមហ៊ុន EnergyLab និងទទួលរ៉ាប់រងដោយប្រព័ន្ធផ្សព្វផ្សាយ Globe Media Asia និងបង្ហាញជាដៃគូជាមួយក្រុមហ៊ុន CominAsia ។
វាគ្មិននៅក្នុងកម្មវិធីនេះមានដូចជា៖
• លោក ភក្តី ហេង ស្ថាបនិក និងប្រធានវិទ្យាស្ថាន Enrich អ្នកបំផុសគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
• អ្នកស្រី នាយកគ្រប់គ្រងប្រចាំប្រទេស EnergyLab ដែលជាអង្គការមួយដែលបង្កើតឡើងដើម្បីសម្រួលដល់ការរីកចម្រើននៃទីផ្សារថាមពលស្អាតស្អំនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើការចាប់ផ្តើមអាជីវកម្ម ការច្នៃប្រឌិត និងភាពជាសហគ្រិន
• លោក Mr Olivier Duguet នាយកប្រតិបត្តិ និងសហស្ថាបនិក ក្រុមហ៊ុន The Blue Circle ។ លោក Duguet ទទួលខុសត្រូវលើគម្រោងហិរញ្ញវត្ថុ ការរៃអង្គាសសម្រាប់មូលនិធិ ការទិញ និងការបញ្ចូលក្រុមហ៊ុន ការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកដំបូង និងសមធម៌ឯកជន នឹងបរិយាយអំពីថាមពលខ្យល់ជាផ្នែកមួយនៃល្បាយថាមពលនៅកម្ពុជា
• លោក Rogier van Mansvelt វិស្វករថាមពលកកើតទ្បើងវិញក្រុមហ៊ុន CominAsia ។ លោក Rogier មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្របរិស្ថាន និងបានធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១២ ឆ្នាំលើគម្រោងថាមពលកកើតឡើងវិញ
• លោក Richard Pullen នាយកផ្នែកលក់ក្រុមហ៊ុន Total Solar ដែលជាផ្នែកមួយរបស់ Total Group ដែលស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតក្នុងពិភពលោក
• លោក Dararith Lim អ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន General Electric ។ គាត់បានចាប់ផ្តើមធ្វើការតាំងពីឆ្នាំ ២០០៨ ក្នុងនាមជាអ្នកដឹកនាំប្រទេសរបស់ក្រុមហ៊ុន General Electric ហើយគាត់មានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មថាមពលរបស់កម្ពុជា
• លោក Pradeep Tharakan អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពល និងបែងចែកថាមពល ក្រុមហ៊ុន Asian Development Bank
• លោក Simon Bittner ទីប្រឹក្សា ឬអ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្រុមហ៊ុន GIZ ។ លោកបានដឹកនាំកម្មវិធីអភិវឌ្ឍគម្រោង GIZ នៅក្នុងថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពនៃថាមពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
គម្រោង Inspire Asean ត្រូវបានសម្របសម្រួលដោយ Cécile Dahomé សហស្ថាបនិក និងនាយកប្រតិបត្តិ Sevea Co., Ltd. ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ផ្តល់នូវការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្តិការដល់ក្រុមហ៊ុនសាជីវកម្ម អង្គការ គម្រោង និងសហគ្រិនសង្គម ដែលមានគោលបំណងពង្រឹងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទឹក ថាមពល និងជនបទ។
តើអ្វីទៅ Inspire Asean 2018?
Inspire Asean គឺជាសន្និសីទដែលរៀបចំទ្បើងក្នុងគោលបំណងផ្សាភ្ជាប់អ្នកវិភាគ និងសហគ្រិនល្បីៗ ដែលចែករំលែករឿងរ៉ាវជោគជ័យ ការយល់ដឹង និងការបំផុសគំនិតរបស់រូបគាត់ម្នាក់ៗជាមួយអ្នកជំនួញ និងអ្នកវិនិច្ឆយក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ល្បីល្បាញទូទាំងពិភពលោក។ តាមរយៈការធ្វើបទបង្ហាញដែលសង្កត់ធ្ងន់លើផ្នែកអាជីវកម្ម Inspire Asean ផ្តល់ជូនអ្នកស្តាប់ក្នុងកិច្ចប្រជុំនូវចំណេះដឹងសំខាន់ៗ និងផ្តល់នូវការណែនាំ ចំណេះដឹង និងឱកាសសម្រាប់ការជជែកវែកញែក ដែលអនុញ្ញាតឲ្យអ្នកចូលរួមបង្កើនការរីកចម្រើនរបស់ពួកគេ និងក្រុមហ៊ុនផ្ទាល់។ Inspire Asean ត្រូវបានរៀបចំទ្បើងដោយប្រមូលផ្តុំទៅដោយ មេដឹកនាំរដ្ឋាភិបាល អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកច្នៃប្រឌិត អ្នកបច្ចេកទេស និងវិនិយោគិននៅក្នុងឧស្សាហកម្មសំខាន់ៗ៕
(អត្ថបទពាណិជ្ជកម្ម)