អត្ថបទពាណិជ្ជកម្ម
​ថាមពល​កកើត​ទ្បើង​វិញ​ក្លាយជា​ជម្រើស​មួយ​ដ៏​ប្រសើរ​សម្រាប់​ជំនួញ​នៅ​កម្ពុជា​
08, Nov 2018 , 1:27 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ គម្រោង Inspire Asean បាន​ប្រារព្ធ​ធ្វើ​ទ្បើង​ម្តងទៀត​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា នៅឯ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នាពេល​រសៀល ជាមួយនឹង​ការដាក់​បង្ហាញ កិច្ចប្រជុំ ការពិភាក្សា និង​ការផ្សាភ្ជាប់​ក្នុង​ឧស្សាហកម្ម ដែល​បណ្តុះ​ផ្នត់គំនិត​ក្នុងការ​ផ្លាស់ប្តូរ​ការផលិត និង​ប្រើប្រាស់​ថាមពល​។

​គម្រោង Inspire Asean «​ថាមពល​នាពេល​អនាគត​» គឺជា​សន្និសីទ​ដ៏​សំខាន់​នៃ​យុទ្ធនាការ Clean Energy Week Cambodia នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី​០៨ ខែវិច្ឆិកា ដោយ​ផ្តោតលើ​ប្រធានបទ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​នៅតាម​ទីតាំង និង​ស្ថាប័ន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​សន្និសីទ​នេះ​ត្រូវបាន​រៀបចំ​ទ្បើង​ជាមួយនឹង​កិច្ចប្រជុំ​អាហារ​ថ្ងៃត្រង់​ដ៏​ពិសេស ដែល​ចាប់ផ្តើម​ពី​ម៉ោង ១:៣០ និង​ផ្តល់នូវ​ការយល់ដឹង​ដ៏​ទូលំទូលាយ​ទាក់ទិន​នឹង​វិស័យ​ផ្សេងៗ​ដែល​កំពុង​ឈរជើង​ក្នុង​ទីផ្សារ​សព្វថ្ងៃ និង​ឈាន​ទៅមុខ​នាពេល​អនាគត​។​


 
ការធ្វើ​បទ​បង្ហាញ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំង ១០ ពី​អ្នកជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​ជាច្រើន​ក្នុង​ឧស្សាហកម្ម​ថាមពល​កកើត​ឡើងវិញ គូសបញ្ជាក់​ពី​ឱកាស​ជាច្រើន​ទាំង​ក្នុង​ឧស្សាហកម្ម​ផ្ទាល់ និង​ក្រៅ​ឧស្សាហកម្ម​។​
 
​លោក Tassilo Brinzer  នាយក​ប្រតិបត្តិ​របស់​ទស្សនា​វ​ដ្តី Globe Media Asia បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​ក្នុងប្រទេស​កម្ពុជា ដោយមាន​ប្រសាសន៍ថា​៖ «​នេះ​ជា​លើកដំបូង​ហើយ​ក្នុងប្រទេស​កម្ពុជា ដែល​ប្រធានបទ​នេះ​ត្រូវបាន​លើកទ្បើង​មក​វែកញែក​ជា​សាធារណៈ តាមរយៈ​ការរៀបចំ​កម្ម​ពិធី​ពិសេស​ជា​សាធារណៈ​ពេញ​មួយ​សប្តាហ៍​ទូទាំង​ទីក្រុង​ភ្នំពេញ​។ ជាមួយ​សន្និសីទ​ស្តីពី​គម្រោង Inspire Asean នេះ​យើង​មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាតស្អំ និង​ព​ន្លឿ​ន​ការលូតលាស់​ផ្នែក​ថាមពល​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ការអនុម័ត និង​ការគាំទ្រ​យ៉ាង​មោះមុត​សម្រាប់​ថាមពល​កកើត​ឡើងវិញ​នេះ នឹង​ជំរុញ ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ឧស្សាហកម្ម​ទាំងមូល​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។ យើង​សង្ឃឹមថា យើង​អាច​បំផុសគំនិត​ឲ្យ​មនុស្ស​កាន់តែច្រើន​យកចិត្តទុកដាក់​លើ​វិស័យនេះ និង​ឱកាស​ជាច្រើន​ដែល​ការធ្វើ​អាជីវកម្ម​ថាមពល​ស្អាតស្អំ​មួយ​នេះ​ផ្តល់ជូន​សង្គម​»​។​


 
​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថាមពល អ្នកបង្កើត​គោលនយោបាយ អ្នកផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល អ្នកជំនាញ​ថាមពល​ពន្លឺព្រះអាទិត្យ និង​អ្នកឯកទេស​ថាមពល​អន្តរជាតិ ពិភាក្សា​អំពី​បំលាស់ប្តូរ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ​សម្រាប់​វិស័យ​ថាមពល​ទាំងមូល ជាពិសេស​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​។​
 
​ឧស្សាហកម្ម​ថាមពល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដើម្បី​បំពេញតម្រូវការ និង​ការរំពឹងទុក​យ៉ាងខ្លាំង​របស់​អតិ​ជន នៅក្នុង​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ 
 
​គម្រោង Inspire Asean 2018 សិក្សា​អំពី​ផលប៉ះពាល់​នៃ​ការចាប់ផ្តើម​ផ្លាស់ប្តូរ និង​បង្ហាញ​គន្លឹះ​សម្រាប់​ឧស្សាហកម្ម​ក្នុងការ​សម្រប​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​បរិស្ថាន សេដ្ឋកិច្ច និង​អតិថិជន​។ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត រឿងរ៉ាវ​ជោគជ័យ និង​ការ​ផ្តល់យោបល់ កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ធ្វើ​ទ្បើង​ដើម្បី​ពង្រីក​ចំណេះដឹង និង​បំផុស​គំនិតល្អៗ ដែល​បន្ត​ជម្រុញ​ដល់​វិស័យនេះ​ឲ្យ​កាន់តែ​ឆ្ពោះទៅមុខ​។ 
 
​គម្រោង Inspire Asean៖ ថាមពល​នាពេល​អនាគត គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ Clean Energy Week ដំបូង​ក្នុងប្រទេស​កម្ពុជា ដែល​បានរៀបចំ​ដោយ​ក្រុមហ៊ុន EnergyLab និង​ទទួល​រ៉ាប់រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Globe Media Asia និង​បង្ហាញ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន CominAsia ។​


 
​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​មានដូចជា​៖
 
•​ ​លោក ភក្តី ហេង ស្ថាបនិក និង​ប្រធាន​វិទ្យាស្ថាន Enrich អ្នក​បំផុសគំនិត​ផ្តួចផ្តើម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​
 
•​ ​អ្នកស្រី  នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស EnergyLab ដែលជា​អង្គការ​មួយ​ដែល​បង្កើតឡើង​ដើម្បី​សម្រួល​ដល់​ការរីកចម្រើន​នៃ​ទីផ្សារ​ថាមពល​ស្អាតស្អំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ការចាប់ផ្តើម​អាជីវកម្ម ការច្នៃប្រឌិត និង​ភាពជា​សហគ្រិន​
 
•​ ​លោក Mr Olivier Duguet នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក ក្រុមហ៊ុន The Blue Circle ។ លោក Duguet ទទួលខុសត្រូវ​លើ​គម្រោង​ហិរញ្ញវត្ថុ ការ​រៃអង្គាស​សម្រាប់​មូលនិធិ ការទិញ និង​ការបញ្ចូល​ក្រុមហ៊ុន ការបោះ​ផ្សាយ​មូល​ប​ត្រលក់​ជា​សាធារណៈ​លើកដំបូង និង​សមធម៌​ឯកជន នឹង​បរិយាយ​អំពី​ថាមពលខ្យល់​ជា​ផ្នែក​មួយ​នៃ​ល្បាយ​ថាមពល​នៅ​កម្ពុជា​
 
•​ ​លោក Rogier van Mansvelt វិស្វករ​ថាមពល​កកើត​ទ្បើង​វិញ​ក្រុមហ៊ុន CominAsia ។ លោក Rogier មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន និង​បានធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ១២ ឆ្នាំ​លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ​
 
•​ ​លោក Richard Pullen នាយក​ផ្នែក​លក់​ក្រុមហ៊ុន Total Solar ដែលជា​ផ្នែក​មួយ​របស់ Total Group ដែល​ស្ថិត​ក្នុងចំណោម​អ្នកផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​
 
•​ ​លោក Dararith Lim អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​សម្រាប់​ក្រុមហ៊ុន General Electric ។ គាត់​បានចាប់ផ្តើម​ធ្វើកា​រ​តាំងពី​ឆ្នាំ ២០០៨ ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស​របស់​ក្រុមហ៊ុន General Electric ហើយ​គាត់​មាន​ការជាប់​ពាក់ព័ន្ធ​យ៉ាងខ្លាំង​នៅក្នុង​ឧស្សាហកម្ម​ថាមពល​របស់​កម្ពុជា​
 
•​ ​លោក Pradeep Tharakan អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ថាមពល និង​បែងចែក​ថាមពល ក្រុមហ៊ុន Asian Development Bank
 
•​ ​លោក Simon Bittner ទីប្រឹក្សា ឬ​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៅ​ក្រុមហ៊ុន GIZ ។ លោក​បាន​ដឹកនាំ​កម្មវិធី​អភិវឌ្ឍ​គម្រោង GIZ នៅក្នុង​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​នៃ​ថាមពល នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
 
​គម្រោង Inspire Asean ត្រូវបាន​សម្របសម្រួល​ដោយ Cécile Dahomé សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ Sevea Co., Ltd. ដែលជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ផ្តល់នូវ​ការគាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​ដល់​ក្រុមហ៊ុន​សាជីវកម្ម អង្គការ គម្រោង និង​សហគ្រិន​សង្គម ដែលមាន​គោលបំណង​ពង្រឹង​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹក ថាមពល និង​ជនបទ​។​


 
​តើ​អ្វី​ទៅ Inspire Asean 2018?
 
Inspire Asean គឺជា​សន្និសីទ​ដែល​រៀបចំ​ទ្បើង​ក្នុង​គោលបំណង​ផ្សាភ្ជាប់​អ្នកវិភាគ និង​សហគ្រិន​ល្បីៗ ដែល​ចែករំលែក​រឿងរ៉ាវ​ជោគជ័យ ការយល់ដឹង និង​ការ​បំផុសគំនិត​របស់​រូប​គាត់​ម្នាក់ៗ​ជាមួយ​អ្នកជំនួញ និង​អ្នក​វិនិច្ឆយ​ក្នុង​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដែល​សង្កត់ធ្ងន់​លើ​ផ្នែក​អាជីវកម្ម Inspire Asean ផ្តល់ជូន​អ្នក​ស្តាប់​ក្នុង​កិច្ចប្រជុំ​នូវ​ចំណេះដឹង​សំខាន់ៗ និង​ផ្តល់នូវ​ការណែនាំ ចំណេះដឹង និង​ឱកាស​សម្រាប់​ការជជែក​វែកញែក ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​បង្កើន​ការរីកចម្រើន​របស់​ពួកគេ និង​ក្រុមហ៊ុន​ផ្ទាល់​។ Inspire Asean ត្រូវបាន​រៀបចំ​ទ្បើង​ដោយ​ប្រមូលផ្តុំ​ទៅដោយ មេដឹកនាំ​រដ្ឋាភិបាល អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម អ្នកសិក្សា​ស្រាវជ្រាវ អ្នក​ច្នៃប្រឌិត អ្នកបច្ចេកទេស និង​វិនិយោគិន​នៅក្នុង​ឧស្សាហកម្ម​សំខាន់ៗ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com