ពីនេះ ពីនោះ
ប្រទេស​«​ភូមា​» និង​«​មី​យ៉ាន់​ម៉ា​» នៅតែមាន​អ្នក​ប្រើ​មិនទាន់​ត្រឹមត្រូវ​?
10, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពិតប្រាកដ​ណាស់ «​ប្រទេស​ភូមា និង​មី​យ៉ាន់​ម៉ា​» នៅតែមាន​អ្នក​ប្រើ​ទាំង​ស្រពេចស្រពិល ថា​គូរ​តែ​ប្រើពាក្យ​មួយណា ទើបត្រូវ​ជាង​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​យ៉ាងច្បាស់​ថា «​ប្រទេស​មី​យ៉ាន់​ម៉ា​» ទើប​ជា​ឈ្មោះ​ប្រទេស​ដែល​ស្ថិតនៅ​ទិសខាងកើត ជាប់​ប្រទេស ឡាវ និង​ថៃ និង​ទិស​ខាងជើង​ជាប់​ប្រទេស​ចិន​។


  
​កាលពីមុន «​ប្រទេស​មី​យ៉ាន់​ម៉ា​» ត្រូវបាន​គេ​ហៅថា «​ប្រទេស​ភូមា​» ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ន អង្គការសហប្រជាជាតិ​បាន​ទទួលស្គាល់ថា​ជា​ប្រទេស «​មី​យ៉ាន់​ម៉ា​» វិញ​ហើយ​។ ដូច្នេះ​សាធារណជន ដែល​ធ្លាប់តែ​ប្រើ​ថា​ជា​«​ប្រទេស​ភូមា​» គួរ​ត្រឡប់មក​ប្រើ​ជា​«​ប្រទេស​មី​យ៉ាន់​ម៉ា​» វិញ​ទើបត្រូវ​។ «​ប្រទេស​មី​យ៉ាន់​ម៉ា​» សរសេរ​ជា​ភាសា​អង់គ្លេស «Myanmar» ដែលមាន​រដ្ឋធានី​ឈ្មោះ «​ណៃ​ពិដោ​» (Naypyidaw)៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com