ក្រុមហ៊ុន​ថ្មី​៦ មាន​ទុន​ជិត​៧៨​លាន​ដុល្លារ ត្រូវបាន CDC អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​នៅ​កម្ពុជា
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ថ្មី​៦ មាន​ទុន​ជិត​៧៨​លាន​ដុល្លារ ត្រូវបាន CDC អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​នៅ​កម្ពុជា
09, Nov 2018 , 7:59 am        
រូបភាព
រូបពី CDC
រូបពី CDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៦​ទៀត បង្កើត​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​។ ក្រុមហ៊ុន​ទាំង​៦​នោះ មាន​ទុនវិនិយោគ​សរុប​៧៧.៨៤​លាន​ដុ​លា្ល​រ ដែល​អាចបង្កើត​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​ក្នុងស្រុក បាន​ជាង​២០០០​កន្លែង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​CDC​។

 
​ការអនុម័ត​ឲ្យ​ក្រុមហ៊ុន​ទាំង​៦ បង្កើត​រោងចក្រ​នេះ ធ្វើឡើង​បន្ទាប់ពី CDC បានសម្រេច​ចេញ​«​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» កាលពី​ថ្ងៃទី​៧ ខែ​វិ​ច្ជិ​កា​។​
​ក្រុមហ៊ុន​ទាំង​៦​នោះ រួមមាន

១. ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD មាន​ទុនវិនិយោគ​៤៣.៦៤​លាន​ដុ​លា្ល​រ ដោយ​គ្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដាំ​កៅស៊ូ​) និង​រោងចក្រ​កែច្នៃ នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ ក្រុមហ៊ុន​នេះ អាចបង្កើត​ការងារ​បាន ជាង​១០០​កន្លែង​។



២. ក្រុមហ៊ុន TJN PROPERTIES CO.,LTD  គ្រោង​សាងសង់ និង​បើក​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ និង​រី​សត ក្នុង​ទំហំ​ទឹកប្រាក់​១៥​លាន​ដុល្លារ​។ គម្រោង​នេះ ស្ថិតនៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​បង្កើត​ការងារ​បាន​ជាង ៣០០​កន្លែង​។​


 
៣. ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD  និង​ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD គ្រោង​បង្កើត​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន ASIAN DI YI DIAN LAN  ចំណាយ​ទុនវិនិយោគ​ជាង​២​លាន​ដុ​លា្ល​រ  ក្នុងការ​បង្កើត​រោងចក្រ​ផលិត​ខ្សែ​អគ្គិសនី​គ្រប់​ប្រភេទ នៅ​ស្រុក​សំរោង​ទង​។ រីឯ ក្រុមហ៊ុន CREDSTAR WASHING & PROCESSING បង្កើត​រោងចក្រ​បោកគក់ និង​ជ្រលក់​ពណ៌ នៅ​ស្រុក​គងពិសី ក្នុង​ទុនវិនិយោគ ២, ១០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៨៤​កន្លែង​។ 




 
៤. ក្រុមហ៊ុន GRAND PRODUCTION CO., LTD បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ ៣,៤២​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន ២៤៩​កន្លែង​។ ដោយឡែក ទុនវិនិយោគ​ជិត​១២​លាន​ដុល្លារ​ទៀត របស់​ក្រុមហ៊ុន PCAM BEVERAGE CO.,LTD​គ្រោង​បង្កើត​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ទឹកបរិសុទ្ធ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​អាច បង្កើត​ការងារ​បាន ៤២០​កន្លែង​។​




 
​សូម​រម្លឹកថា រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ការវិនិយោគ​ពី​បរទេស​សរុប​ចំនួន ១០៦​គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣.៥០០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជិត ១០​ម៉ឺន​កន្លែង​៕ 
 

Tag:
 រោងចក្រ​
  វិនិយោគ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71005 [1] => 9,11 [2] => ក្រុមហ៊ុន​ថ្មី​៦ មាន​ទុន​ជិត​៧៨​លាន​ដុល្លារ ត្រូវបាន CDC អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​នៅ​កម្ពុជា [3] => content [4] => [5] => រោងចក្រ​, វិនិយោគ​, CDC [6] => 126 [7] => 0 [8] => )