អត្ថបទពាណិជ្ជកម្ម
អ្នកប្រើប្រាស់​អ៊ីនធឺណិត​កម្ពុជា អាយុ​ពី​១៥ ទៅ ៦៥​ឆ្នាំ ចំនួន​២៦​ភាគរយ បាន​ត្រូវ​បំពាន​តាម​អន​ឡាញ​
08, Nov 2018 , 4:15 pm        
រូបភាព
ដោយ:
ថ្មីៗ​នេះ​ការ​ស្រង់​មតិ AfterAccess   ទើបតែ​ផ្សព្វផ្សាយ ក្នុងប្រទេស​កម្ពុជា ដោយ LIRNEASIA បណ្ដុំ​អ្នកផ្ដល់​គំនិត​គោលនយោបាយ ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ក្នុង​តំបន់​ICT - ផ្ដល់​ទិន្នន័យ​ថ្មីៗ ទាក់ទង​លើ​ការប្រើប្រាស់​ទូរស័ព្ទ​និង​ប្រព័ន្ន​អ៊ីនធឺណិត​ក្នុងប្រទេស​នេះ​។​
 
​តាមរយៈ​របាយការណ៍​ការ​ស្រង់​មតិ​របស់ AfterAccess ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​អ៊ីនធឺណិត នៅ​កម្ពុជា មាន​អាយុ​ចាប់ពី​១៥​ទៅ​៦៥​ឆ្នាំ ចំនួន​២៦​ភាគរយ ទទួលបាន​ការបំពាន​ជា​ទម្រង់​ផ្សេងៗ តាម រយៈ​អន​ឡាញ ។​
 
​របាយការណ៍​នេះ​បានបង្ហាញ​ទៀតថា ការបំពាន​តាម​អន​ឡាញ ត្រូវបាន​ធ្វើឡើង​ទៅលើ​ស្ត្រី​ច្រើនជាង (២៩ ភាគរយ គឺ​ស្ត្រី​ដែលមាន​អាយុ​ពី​១៥ ទៅ​៦៥​ឆ្នាំ បើ​ប្រៀបធៀប​ទៅ​២៦​ភាគរយ​ដែលជា​បុរស​)​។ ការបំពាន​ភាគច្រើន ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ពួកគាត់​លេង​បណ្ដាញ​សង្គម​។ ការតាមដាន ដោយ​សំងាត់ នៅលើ អ៊ីនធឺណិត ឬ Cyberstalking គឺជា ការបារម្ភ​មួយ របស់​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា​។​


 
«​បើ​និយាយ​ពី​ភាពជា កម្ម​សិទ្ធ​ទូរ​សព្ទ​វិញ កម្ពុជា​ធ្វើបាន​ល្អ​ជាង​ប្រទេស ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ដែលជា​ប្រទេស​នេះ​សម្បូរបែប​ជាង​កម្ពុជា​ទៅទៀត​» នេះ​ជាកា​លើកឡើង​របស់ ហេ​ឡា​នី ហ្កា​ប៉ា​យ៉ា (Helani Galpaya អ្នកស្រាវជ្រាវ​នាំមុខគេ​ផ្នែក​ស្រង់​មតិ​នៅ​ទ្វីបអាស៊ី  និង​ជានា​យក​ប្រតិបត្តិ​របស់ LIRNEASIA ដែលជា​បណ្ដុំ​មនុស្ស​ផ្ដល់​គំនិត សម្រាប់​គោលនយោបាយ​ពត៌មាន​វិទ្យារ ( ICT) ក្នុង​តំបន់​។​
 
​ហេ​ឡា​នី ហ្កា​ប៉ា​យ៉ា (Helani Galpaya បន្ថែមទៀតថា​៖ «​ប៉ុន្តែ​បើសិនជា យើង​គិតពី​ការយកចិត្តទុកដាក់ មកលើ​វិស័យ​ទូរគមនាគមន៍ ក្នុង​រយៈពេល​ថ្មីៗ​កន្លងមក ព្រម​ជាមួយនឹង​វិធានការ​យ៉ាងសកម្ម ដែល​ត្រូវបាន​គិតគូរ យ៉ាង​ម៉ត់ចត់ ចំពោះ​ការដាក់​គោលនយោបាយ ការបំពាន​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​ទាំងនេះ មើលទៅ​អាចជា មូលហេតុ​នៃ​ការបារម្ភ​នេះ​»​។​


 
​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀតថា មានតែ ១១​ភាគរយ​នៃ​ចំនួន​ប្រជាជន​អាយុ​ពី ១៥​ទៅ ៦៥​ឆ្នាំ​ទេ ដែល​បាន​និយាយថា ចាស៎ ឬ​បាទ ចំពោះ​សំណួរ​ដែល​សួរថា តើ​គាត់​ស្គាល់​ថា​អ្វី​ទៅជា​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​មិន​មានការ​ពន្យល់ថា​តើ​អ៊ី​ន​ធឺ​ណែ​ត​ជា​អ្វី​នោះ​។ អី្វ​ដែល​គួរអោយ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺថា នៅពេល​គេ​សួរ តើ​ពួកគាត់​ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធី​ដែល​ប្រើ​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត  អ្នកឆ្លើយ ៣៦​ភាគរយ​នៃ​ចំនួន​ស្ថិតិ​ដដែល​បាន​និយាយថា ពួកគាត់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។ 
 
«​អ្វីដែល​យើង​បានកត់សម្គាល់​ដំបូងបង្អស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១២ គឺ​នៅពេលដែល​អ្នកឆ្លើយ​សំណួរ​បាន​ប្រាប់​យើង​ថា ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook មិនមែន​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​ទេ​» នេះ​គឺជា​សម្ដី​របស់ អ្នកគ្រប់គ្រង ការស្រាវជ្រាវ​ជាន់ខ្ពស់​នៅ LIRNEASIA អា​យេ​ស្សា ហ្សៃ​នូ​ឌី​ន Ayesha Zainudeen.​។ 


 
​អា​យេ​ស្សា ហ្សៃ​នូ​ឌី​ន Ayesha Zainudeen បន្ថែមថា​៖ «​ការ​ស្រង់​មតិ​របស់ AfterAcess ត្រូវបាន​ធ្វើឡើង​បន្ថែមទៀត​នៅ​ថ្មីៗ​នេះដែរ គឺ​នៅ​ខែកញ្ញា និង​តុលា ឆ្នាំ​២០១៧​។ ការកើនឡើង​នៃ​ការប្រើប្រាស់​អ៊ី​ធឺ​ណែ​ត ដែល​ខ្វះ​ការយល់ដឹង​នេះ បាន​បង្ហាញថា ទោះបីជា​សព្វថ្ងៃនេះ​ក៏ដោយ ប្រជាជន​កម្ពុជា​ជាច្រើន​ដែលមាន​អាយុ​ចាប់ពី ១៥ ដល់ ៦៥​ឆ្នាំ នៅតែ​មិនទាន់មាន​ការយល់ដឹង​គ្រប់គ្រាន់​ថា តើ​អ្វី​ទៅជា​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត​នោះទេ​? »​។​
 
​ចំពោះ​កង្វះ​ការយល់ដឹង​នេះដែរ អ្នក​ដែល​ឆ្លើយ​សំណួរ​ក្នុងការ​ស្រង់​មតិ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​សំខាន់​ដែល​ពួកគាត់​មិន​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត ពីព្រោះ​គាត់​មិនដឹង​ពី​វិធី​ប្រើប្រាស់​វា​ទេ​។​


 
Zainudeen បាន​និយាយទៀតថា​៖ «​វា​ច្បាស់​ណាស់​ថា ដើម្បី​ឲ្យ​មាន​ប្រជាជន​កម្ពុជា ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​កាន់តែច្រើន​ទៀត យើង​ត្រូវបង្កើត​ការយល់​ដឹងថា អ្វី​ទៅជា​អ៊ីនធឺណិត​? ហើយ​តើ​ត្រូវ​ប្រើប្រាស់​វា​ដោយ​របៀប​ណា​?»​។  ប៉ុន្តែ​វា​មិន​មានន័យថា​ប្រជាជន​កម្ពុជា មិន​យល់ដឹង​សោះ​នោះទេ​។  អ្នកប្រើប្រាស់​ទូរ​សព្ទ កម្ពុជា ដែលមាន​អាយុ​ពី ១៥ ទៅ​៦៥​ឆ្នាំ ចំនួន​៨៥​ភាគរយ ប្រើប្រាស់​កម្មវិធី​អ្វីមួយ នៅក្នុង​ទូរ​សព្ទ​របស់គាត់​។ នេះ​គឺជា​ការប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដែល​ធ្វើឡើង​ច្រើនជាងគេ ក្នុង​បណ្ដា​ប្រទេស នៅ​ទ្វីបអាស៊ី និង​អាហ្វ្រិក ដែល​ត្រូវបាន​ស្រប់​មតិ​។ ម្យ៉ាងទៀត អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចំនួន​៥២​ភាគរយ​បាន​ប្រាប់ថា ពួកគេ តែងតែ ស្វែងយល់​ការពិត​នៃ​អ្វីៗ​ដែល​គេ​ចែករំលែក share នៅលើ​បណ្ដាញ​សង្គម​។​
 
​ការរកឃើញ​នេះ គឺជា​ផ្នែក​មួយ​របស់ AfterAccess ដែលជា​ការ​ខំប្រឹងប្រែង​រហូត​ទទួលបាន​ពានរង្វាន់​អន្តរជាតិ ក្នុងការ​ប្រមូល​ទិន្នន័យ នៃ​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ម​នានា នៅក្នុង​ពិភពលោក​ខាងត្បូង​។ 
 
Galpaya និយាយទៀតថា​៖ «​ព័ត៌មាន​ដែល​ស្តីពី​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ពត៌មាន​ដែល​មិនមែន​តំណាង​ឲ្យ​ប្រជាជន​ទាំងមូល​នោះទេ​។ ដូច្នេះហើយ វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​រាជរដ្ឋាភិបាល និង អ្នកធ្វើការ​សម្រេចចិត្ត​ដទៃទៀត​។ មានតែ​វិធី​តែមួយគត់​ដើម្បី​ស្វែងយល់​ឲ្យ​ច្បាស់ អំពី​មូលដ្ឋាន គឺ​ត្រូវ​និយាយ​ផ្ទាល់ ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​មិន​ប្រើប្រាស់​តែម្ដង​។ នេះ​គឺជា​របៀប​ស្រង់​មតិ​របស់ AfterAccess»​។​
 
​គួររំលឹកថា​លទ្ធផល​នៃ​ការស្ទង់មតិ​AfterAccess​នៅ​កម្ពុជា ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គការ​ស្រាវជ្រាវ ពី​បច្ចេកវិទ្យា​ពត៌មាន​ក្នុង​តំបន់ ដែលមាន​ឈ្មោះថា LIRNEAsia នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។ វាគ្មិន​ក្នុង​កម្មវិធី​នេះ​រួមមាន ឯកឧត្តម​បណ្ឌិត Kan Chanmetta ជា​រដ្ឋលេខាធិការ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​និង​កិច្ចការ​សហការ​របស់​ក្រុមហ៊ុន Smart Axiata លោក Javier Sola ជា​ប្រធាន​ផ្នែក USAID ដែល​ផ្ដល់ជំនួយ​ឲ្យ SPICE នៅ​កម្ពុជា រួមជាមួយ​នឹង លោក Channe Suy Lan អ្នកដឹកនាំ​តំបន់​នៅ​មន្ទីរពិសោធន៍​ច្នៃប្រឌិត InSTEDD នៃ​តំបន់​អាស៊ី​ខាងត្បូង (iLab SEA) ។​


 
​របាយការណ៍ AfterAccess បានកត់សម្គាល់​ពី ចំណុច​សំខាន់ៗ សម្រាប់​ការអភិវឌ្ឍន៍ វិស័យ​ព័ត៌មានវិទ្យា ICT នៅក្នុង​ប្រទេស​កម្ពុជា ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា និង​នេ​ប៉ាល់​។ នេះ​គឺ​រួមបញ្ចូល​ទាំង តំបន់​នៅ​ដាច់ស្រយាល និង​ទីក្រុង លំនាំ​យែ​ន​ឌ័​រ ក្នុង​កម្ម​សិទ្ធ​ទូរ​សព្ទ​ដៃ និង​ការប្រើប្រាស់​អ៊ីនធឺណិត ពាណិជ្ជកម្ម​តាម​អ៊ី​ន​ធឺ​ណែ​ត បណ្ដាញ​សង្គម និង​ការបំពាន​អន​ឡាញ​។​
 
​អ្នកស្រាវជ្រាវ បន្ថែមទៀត ថា​៖ «​ទិន្នន័យ​នេះ​មាន​សារសំខាន់​ខ្លាំងណាស់ ហើយ​មិនមែន​សម្រាប់តែ អ្នកធ្វើ​គោលនយោបាយ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​គ្រប់​វិស័យ​តែម្ដង​។ ទិន្នន័យ​នេះ ត្រូវបាន​ប្រើប្រាស់​រួចហើយ ក្នុងការ​ប្រាប់​ពី​គោលនយោបាយ ICT នៅ​ប្រទេស​ឥណ្ឌា ហើយ​យើង​ជឿជាក់ថា ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​នឹង​យល់​ពី​សារសំខាន់​វា​ផងដែរ​»​។​
 
​នៅ​ប្រទេស​កម្ពុជា មានគ្រួសារ និង​បុគ្គល​ចំនួន​២១០០ នាក់ ពី​១០០​ភូមិ និង ២៥​ខេត្ត ត្រូវបាន​ស្រង់​មតិ​។ វិធីសាស្ត្រ នៃ​ការ​ស្រង់​យក​ទិន្នន័យ ត្រូវបាន​រចនា​ឡើង​ដើម្បី​ធានា​ការ​តំណាង​នៃ​ក្រុម​គោលដៅ (​ប្រជាជន​អាយុ ១៥ ទៅ​៦៥​ឆ្នាំ​) នៅ​ថ្នាក់ជាតិ ដែលមាន​ចន្លោះ​កម្រិត ជឿជាក់ និង លទ្ធភាព​ខុសឆ្គង +/-3.3 ភាគរយ​។​
 
​វិធីសាស្ត្រ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​អាច​ប្រៀបធៀប​បាន​ជាមួយនឹង ប្រទេស​ជាង​១៨ ដែល​ធ្លាប់បាន​ស្រង់​មតិ នៅក្នុង​ទ្វីបអាហ្វ្រិក អាស៊ី និង​អាមេរិក​ឡាទីន​។ មូលដ្ឋាន​ទិន្នន័យ AfterAccess មាន​ភាព​ម៉ត់ចត់ និង​ទំ​លំ​ទូលាយ​បំផុត​ក្នុង​ពិភពលោក​ខាងត្បូង​។ ទិន្នន័យ​ដែល យើង​មាន​សព្វថ្ងៃនេះ ត្រូវបាន​ស្រង់ តាមរយៈ ការសម្ភាស​ដោយផ្ទាល់​មាត់​ជាមួយ គ្រួសារ និង​បុគ្គល ចំនួន ៣៨០០៥​នាក់​។  ទិន្នន័យ​នេះ ផ្ដល់​ចន្លោះ​ឲ្យ​ការបែងចែក រវាង យេនឌ័រ តំបន់​ដាច់ស្រយាល ឬ ទីក្រុង និង​អាយុ  ព្រមទាំង​កត្តា​ផ្សេងៗ​ទៀត​ដែរ​។ 
​ការស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការឧបត្ថម្ភ​ថវិការ​ពី មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ IDRC នៅ កាណាដា នាយកដ្ឋាន​អភិវឌ្ឍន៍​អន្តរជាតិ​របស់​រដ្ឋាភិបាល​អង់គ្លេស (DFID) មូលនិធិ Ford និង ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (SIDA) ។​
 
​សម្រាប់​ពត៌មាន​បន្ថែម​

​សូម​ទៅកាន់ lirneasia.net ឬ @lirneasia
​ទំនាក់ទំនង  [email protected], [email protected] 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com