យោងតាមរបាយការណ៍ទស្សនាវត្តី Training Magazine ការចំណាយសរុបនៃការបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ បានកើនឡើងគួរឱ្យកត់សម្គាល់ដោយកើនឡើង 32,5 ភាគរយដល់ 90,6 ពាន់លានដុល្លារ។
ជាការពិតណាស់ គោលបំណងរួមនៃការធ្វើផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស គឺដើម្បីធានាបាននូវធនធានមនុស្សឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតាមគោលដៅជាយុទ្ធសាស្ត្រ និងផែនការប្រតិបតិ្តការរបស់ក្រុមហ៊ុន និងភាពបត់បែនដើម្បីឱ្យក្រុមហ៊ុនមួយអាចគ្រប់គ្រងការផ្លាស់ប្តូរបាន ប្រសិនបើអនាគតខុសពីអ្វីដែលបានរំពឹងទុក។
Association for Talent Development (ATD) បានប៉ាន់ប្រមាណថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រមាណជាង ១, ២៧៣ដុល្លារលើការចំណាយការសិក្សាសម្រាប់បុគ្គលិកម្នាក់។ បន្ថែមពីលើការចំណាយ លើការបណ្តុះបណ្តាល ក្រុមហ៊ុនបានបង្កើនការបណ្តុះបណ្តាលច្រើនម៉ោងជាងមុនក្នុងឆ្នាំ២០១៧។ ជាមធ្យមបុគ្គលិកម្នាក់ទទួលបានការហ្វឹកហ្វឺនចំនួន ៤៧.៦ ម៉ោងក្នុងមួយឆ្នាំ ជិត ៤ម៉ោងច្រើនជាងកាលពីឆ្នាំ២០១៦។
វាមានសារៈសំខាន់ចាំបាច់ណាស់ដើម្បីដឹងថាហេតុអ្វីបានជាការការបណ្តុះបណ្តាល មានសារៈសំខាន់សម្រាប់បុគ្គលិក
១. ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពការងាររបស់បុគ្គលិក
២. បង្កើនការចូលរួមរបស់បុគ្គលិក
៣. ធ្វើអោយប្រសើរឡើងនូវការរក្សាបុគ្គលិកល្អៗ
៤. ដោះស្រាយភាពទន់ខ្សោយផ្ទៃក្នុងរបស់ក្រុមហ៊ុន
៥. ធ្វើឲ្យអតិថិជនកាន់តែសប្បាយចិត្ត
សម្រាប់លោកអ្នកដែលកំពុងរៀបចំគំរោងអភិវឌ្ឍបុគ្គលិកសម្រាប់ឆ្នាំ២០១៩ និងកំពុងត្រូវការដំណោះស្រាយបញ្ហាបុគ្គលិក និងការភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មឆ្នាំ២០១៩ លោកអ្នកអាចទំនាក់ទំនងមកកាន់
CAM-ASEAN Corporate Training បានតាមរយះលេខទូរសព្ទ ០២៣ ៩៧៦ ៩៩៩/ ០៩៣/០៦១ ៩០០ ៨៩៣
អាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ