ជាតិ
ព្រះមហាក្សត្រ
ថ្ងៃបុណ្យឯករាជ្យជាតិ ព្រះមហាក្សត្រ អំពាវនាវឲ្យខ្មែរគ្រប់ទិសទី រួមគ្នាជាធ្លុងមួយ
× នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ឆ្នាំ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងធ្វើជាព្រះរាជអធិបតេយ្យ ក្នុងពិធីដុតទានជ័យ នៅវិមានឯករាជ្យ ធ្វើដើម្បីអបអរសាទរបុណ្យជាតិដ៏សំខាន់មួយនេះ។
បន្ទាប់មកព្រះមហាក្សត្រ ក៏យាងទៅកាន់ប្រាសាទច័ន្ទឆាយា។ ប្រថាប់លើប្រាសាទព្រះឆាយាល័ក្ខ ព្រះអង្គ បានមានព្រះរាជឱង្ការ ទៅកាន់ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ យ៉ាងដូច្នេះថា៖«នៅក្នុងឱកាសនេះ ខ្ញុំសូវអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឍដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូងរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋ ដើម្បីចូលរួមការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ»៕
សូមស្តាប់ព្រះបន្ទូលរបស់ព្រះមហាក្សត្រ ក្នុងពិធីរម្លឹកខួបលើកទី៦៥ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង៖
Tag:
ព្រះមហាក្សត្រ
រម្លឹកខួបឯករាជ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com