អត្ថបទពាណិជ្ជកម្ម
Samsung Galaxy J4+ និង J6+ ទទួលបាន​ការគាំទ្រ​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​
09, Nov 2018 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
Samsung Galaxy J4+ & J6+ ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​សម្រាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​។
 
​បន្ទាប់ពី ការដាក់​លក់​ជា​ផ្លូវការ មិន​បានយូរ​ប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ខ្លាំង​ហួស​ពី​ការ​ស្មាន ដោយសារ​ស្មា​ត​ហ្វូ​ន​នេះ​មាន រូបរាង​ស្លី​ម​បែប​ស៊ីវីល័យ អេក្រង់​ពេញ​តួ កាមេរ៉ា​ភ្លោះ ស្កេ​ន​ក្រយៅដៃ​ពី​ចំហៀង​ស័ក្តិសម​បំផុត​សម្រាប់​តម្រូវការ​អ្នកប្រើប្រាស់​បច្ចុប្បន្ន មិន​ត្រឹមតែ​ប៉ុណ្ណោះ  អម​មកជា​មួយ​តម្លៃ​ម៉ា​អេ​ម ដែលជា​ហេតុ អាច​ឆក​យកចិត្ត​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​។​
 
​ចំពោះ Galaxy J4+ គឺមាន​តម្លៃ​ត្រឹមតែ​$159​ប៉ុណ្ណោះ ដែលមាន​ជម្រើស​៣​ពណ៌​ដ៏​ស៊ី​វិ​ល័យ​គឺ​ពណ៌​ផ្កាឈូក​,​ពណ៌​ខ្មៅ និង​ពណ៌​មាស​ហើយ សម្រាប់​Galaxy J6+​វិញ​គឺមាន​តម្លៃ​$209​រួមជាមួយ​ជម្រើស​៣​ពណ៌​ដ៏​ទាក់ទាញ​គឺ​ពណ៌​ក្រហម​,​ពណ៌​ខ្មៅ និង​ពណ៌​ប្រ​ផះ​។​
 
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិ​ក​ត្រូ​និក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​សាម​សុង តែងតែ​ផ្តល់​ទំនុកចិត្ត ភាព​ច្នៃប្រឌិត​ខ្ពស់ សម​ស្របតាម​សម័យកាល នឹង​តម្រូវ​ចិត្ត​ទៅតាម​អតិថិជន​គ្រប់​ស្រទាប់​ក្នុងសង្គម​។ ហើយ​នេះ​គឺជា​ភាពជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​សាម​សុង​នឹង​ត្រកូល Galaxy J ផងដែរ​។​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត យើង​នឹង​ពាំ​នាំនូវ​អ្វីដែល​ថ្មីៗ ភាព​អស្ចារ្យ បច្ចេកវិទ្យា​ទំនើប​នឹង​ឈានមុខ​គេ​ជានិច្ច ធានា​ជូន​នូវ​គុណភាព​នឹង​តម្លៃ​”​។​
 
​តោះ​ចឹ​ង​ទៅ​រំលឹក​ពី​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy J4+ & J6+ ម្ដងទៀត​ទាំងអស់គ្នា​៖
 
1.  Galaxy J4+


 
Samsung Galaxy J4+ មាន​ទង្ង​ន់​ស្រាល រាងស្តើង និង​បំពាក់​នូវ​អេក្រង់ HD+ ទំហំ​6-inch ដ៏​ធំ​ច្បាស់​ល្អ ដែល​ផ្តល់នូវ​កម្រិត​រូបភាព និង​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដែលជា​ដៃគូ​ដ៏​ឥតខ្ចោះ​សម្រាប់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម និង​អាច​ប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរបាន​ផងដែរ​។​
 
​ក្រៅពី​អេក្រង់​ចំណុច​ដ៏​ទាក់ទាញ​របស់ Galaxy J4+​គឺ​បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ខាងមុខ​ទំហំ​5​មេ​ហ្គា​ភិ​ច​សែ​ល រួមជាមួយ​មុខងារ​Selfie Focus និង LED Flash ងាយស្រួល​ក្នុងការ​ចាប់យក​រូបភាព​បាន​ស្អាត​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ។​
 
2.  Galaxy J6+


 
​ជាមួយ​អេក្រង់​ដ៏​ធំ​ទំហំ​6-inch កំរិត​បង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9​រួមជាមួយ​មុខងារ​Live Focus ,Bokeh Effects ផងដែរ​។​
 
​ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+​គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ​ស្ថិតនៅ​ចំហៀង​នៃ​ទូរស័ព្ទ​ដែល​ផ្តល់​ភាពងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់​។​

អត្ថបទពាណិជ្ជកម្ម

 

© រក្សាសិទ្ធិដោយ thmeythmey.com