ជាតិ
សិល្បះ
ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ភិរម្យ ប្រាជ្ញ ឈួន កំពុង​សម្រាក​ព្យាបាល​នៅ​កាល់​ម៉ែត្រ​
09, Nov 2018 , 11:20 am        
រូបភាព
​ស្ថានភាព​ជំងឺ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ភិរម្យ ប្រាជ្ញ ឈួន កំពុង​ដុនដាប ដោយ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា  ក្រុមគ្រួសារ​បានសម្រេច​បញ្ជូន​ពី​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ​។​



អត្ថបទទាក់ទង
 
 
​លោក ប្រាជ្ញ ឆាត ដែលជា​កូនប្រុស​របស់​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ឪពុក​របស់ខ្លួន​មាន​បញ្ហា​ជំងឺ​សួត និង​បញ្ហា​ឡើង​កម្រិត​ឈាមក្រហម​លើស​ឈាមស ប៉ុន្តែ​រង់ចាំ​មើល​លទ្ធផល​ពិនិត្យ​សិន​។ 
 
​លោក ប្រាជ្ញ ឆាត បាន​បន្ថែមថា ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្ថានភាព​ជំងឺ​រ៉ាំ​រៃ ដូចជា​លើសឈាម បញ្ហា​តម្រងនោម បេះដូង និង​សួ​ត ជាង​១០​ឆ្នាំ​ហើយ​។ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​គាត់​ធ្វើទុក្ខ​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូនបន្ត​មក​កាល់​ម៉ែត្រ នា​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​បាន​អះអាងថា ស្ថានភាព​ជំងឺ​គាត់​អាច​ធូរស្បើយ​វិញ បន្ទាប់ពី​ពិនិត្យ​ដឹង​ច្បាស់លាស់​។​
 
​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ ដែលមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​ភូមិកំណើត ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។ លោក​ជា​បុគ្គល​ដ៏​អស្ចារ្យ និង​ជាទីគោរព​របស់​ពលរ​ដ្ឋ​កម្ពុជា​ទាំងឡាយ​៕
 

Tag:
 ​ប្រាជ្ញ ឈួន​
© រក្សាសិទ្ធិដោយ thmeythmey.com