ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អ្នកស្រី ប្រាក់ ហ៊ា ស្រាវ​សរសៃសូត្រ​ពី​សំបុក​ដង្កូវនាង​មួយថ្ងៃ​បាន ៣,៦០០​សំបុក​
09, Nov 2018 , 12:55 pm        
រូបភាព
ដោយ:
សៀមរាប​៖ អ្នកស្រី ប្រាក់ ហ៊ា ជា​សិប្បករ​ត្បាញ​សូត្រ​ម្នាក់ នៃ​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ ឬ​ហៅថា អា​ទី​សង់​អង្គរ (Artisans Angkor) ដែលមាន​វត្តមាន​ច្រើន​ឆ្នាំ​មកហើយ​នៅ​ខេត្តសៀមរាប​។ ស្រី ហ៊ា បានឱ្យដឹងថា ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​ស្រាវ​សរសៃសូត្រ​ពី​សំបុក​ដង្កូវនាង​បាន​ប្រមាណ ៣​គីឡូក្រាម ដែល​ស្មើនឹង ៣,៦០០​សំបុក​។ មុននឹង​អាច​ស្រាវ​បានជា​សរសៃសូត្រ​ចេញពី​សំបុក​ដង្កូវនាង អ្នកស្រី​ត្រូវ​ធ្វើតាម​ក្បួន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។​



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​ពី​របៀប​ស្រាវ​សរសៃសូត្រ​ចេញពី​សំបុក​ដឹ​ង្កូ​វនា​ង​ដូចខាងក្រោម​៖



សំបុក​ដង្កូវនាង​ដែល​ស្ត្រី​តម្បាញ​សូត្រ ប្រាក់ ហ៊ាន យកមក​ស្រាវ​មាន​ពីរ​ប្រភេទ គឺ​ពណ៌​ស​ស្លេក និង​ពណ៌​លឿង​។ អ្នកស្រី ហ៊ា ពន្យល់ថា សម្រាប់​សំបុក​ពណ៌​ស​ស្លេក គឺ​ត្រូវ​ហាល​វា​រយៈពេល​ពីរ​សប្តាហ៍ រីឯ​សំបុក​ពណ៌​លឿង គឺជា​សំបុក​ដង្កូវនាង​ដែល​នៅ​ស្រស់​។ សំបុក​ដង្កូវនាង​ដែល​ហាលថ្ងៃ ត្រូវ​ចំណាយពេល​ស្ងោរ​យូរ​ជាង​សំបុក​ដង្កូវនាង​ថ្មី​។​

សិប្បករ​ត្បាញ​សូត្រ​រូបនេះ បញ្ជាក់​បន្ថែមថា សរសៃសូត្រ​ដែល​ស្រាវ​បាន​ពី​សំបុក​ដង្កូវនាង​នេះ មាន​ពី​ប្រភេទ​គឺ​សូត្រ​សាច់ និង​សូត្រ​ក្បាល​។ សម្រាប់​សូត្រ​សាច់​អាច​ត្បាញ​ជា​ហូល និង​ផាមួង ចំណែក​សូត្រ​ក្បាល អាច​យកទៅ​ត្បាញ​ជា​ខោ​, ក្រ​ម៉ា ឬ​កម្រាល​ផ្សេងៗ​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


Tag:
 សូត្រ
  ដង្កូវនាង
 
© រក្សាសិទ្ធិដោយ thmeythmey.com