ពីនេះ ពីនោះ
រូបត្លុក
មុខ«ធំ» ចំណូលតិច=>ហោប៉ៅកាន់តែ«រួញស្វិត»
× ភ្នំពេញ៖ មនុស្សគ្រប់រូបតែងតែចង់បានមុខមាត់ កិត្តិយស បុណ្យស័ក្តិ ការកោតសរសើរពីអ្នកដទៃ។ល។ ប៉ុន្តែ នៅក្នុងសម័យថ្មីៗនេះ បើមានតែកិត្តិយស បុណ្យស័ក្តិ ហើយប្រាក់ចំណូលនៅមានកម្រិត ពេលនោះ ហៅប៉ៅប្រហែលជាកាន់តែ«រួញស្វិត»ហើយ ព្រោះ ពួកគេត្រូវចូលរួមចំណាយច្រើនសម្រាប់ពិធីអាពាហ៍ពិពាហ៍ផង បុណ្យផង ឡើងផ្ទះផង និងខួបកំណើតផង។ ហៅប៉ៅរួញ ព្រោះ អ្នកមានមុខ មានមាត់ មានកិត្តិយស ត្រូវបានគេគិតថា គួរតែចំណាយច្រើនជាងបុគ្គលធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com