កំពូលតារាក្បាច់គុនល្បីៗមកពីទូទាំងពិភពលោក បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Global Martial Arts Awards នៅប្រទេសសិង្ហបុរី ដោយមានបណ្តាញផ្សព្វផ្សាយធំៗទូទាំងអាស៊ីជាង ១៨ ស្ថប័នចូលរួមផ្តិតយកពត៍មាននេះ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដ៏ធំនេះ ប្រារព្ធឡើងដើម្បីកោតសសើរជ័យជន្នះរបស់ជើងឯកល្បីល្បាញនិងលេចធ្លោជាងគេក្នុងឆ្នាំ ២០១៨ លើសង្វៀនក្នុងទ្រុង ក៏ដូចសមិទ្ធផលនានាដែលកីឡាករប្រដាល់ទាំងនោះបានកសាងក្រៅសង្វៀនផងដែរ។
អតីតជើងឯកប្រភេទទម្ងន់ស្រាលកីឡាករ Eduard Folayang នាល្ងាចម្សិលមិញបានលើកពានដ៏ធំបំផុតរបស់ ONE គឺពានរង្វាន់ វីរបុរសក្បាច់គុនឆ្នើមប្រចាំឆ្នាំផងដែរ។
រីឯជើងឯកខ្សែក្រវាត់ពិភពលោកចំនួបពីររបស់ ONE កីឡាករ Aung LaN San ក៏បានយកកិត្តិយសមហិមារឲ្យប្រទេសកំណើតរបស់ខ្លួន ដោយទទួលពានរង្វាន់ដល់ទៅ២ គឺពាន កីឡាករឆ្នើមប្រចាំឆ្នាំ និងពានសង្វៀនអស្ចារ្យប្រចាំឆ្នាំ។ ជើងខ្លាំងសញ្ជាតិមីយ៉ាន់ម៉ារូបនេះ បានឈ្នះពានរង្វាន់ដោយសារសមត្ថភាពការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនពីជើងរន្ទះ Ken Hasegawa នៅក្នុងព្រឹត្តិការណ៍ ONE: SPIRIT OF A WARRIOR កាលពីខែមិថុនាកន្លងទៅ។
ក្រៅពីនេះកីឡាការិនី Angela Lee ដែលជាកីឡាប្រដាល់ស្រីពិភពលោកប្រចាំ ONE បានឈ្នះពានរង្វាន់ កីឡាការនីឆ្នើមប្រចាំឆ្នាំ។ ដោយឡែកជើងខ្លាំង Stamp Fairtex ក៏បានទទួលពានរង្វាន់ កីឡាករទើបរះប្រចាំឆ្នាំ ផងដែរ។
កម្ពុជាមិនទាន់មានពានរង្វាន់នឹងគេទេ ហើយក្នុងកម្មវិធីនេះក៏នឹងមានវត្តមានកីឡាករជើងខ្លាំងតំណាងឲ្យក្លិប Cambodian Top Team មាស ម៉ើ ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ONE: HEART OF THE LION ជាមួយគូរប្រយុទ្ធពីរសាសន៍ Anthony Engelen។
ខាងក្រោមនេះ ជាតារាងជ័យលាភីពានរង្វាន់ Global Martial Arts Awards៖
វីរបុរសក្បាច់គុនឆ្នើមប្រចាំឆ្នាំ - Eduard Folayang
កីឡាករឆ្នើមប្រចាំឆ្នាំ - Aung La N Sang
កីឡាការនីឆ្នើមប្រចាំឆ្នាំ - Angela Lee
កីឡាករមួយថៃប្រចាំឆ្នាំ - Nong-O Gaiyanghadao
កីឡាករប្រដាល់សេរីប្រចាំឆ្នាំ- Tenshin Nasukawa
សង្វៀនអស្ចារ្យប្រចាំឆ្នាំ - Aung La N Sang ជាមួយ Ken Hasegawa
ពានរង្វាន់ផ្តួលដៃគូឲ្យសន្លប់ប្រចាំឆ្នាំ - Brian Ortega
ពានរង្វាន់ឈ្នះដោយពិន្ទុប្រចាំឆ្នាំ- Joshua Pacio
ពានរង្វាន់អ្នកយកសារពត៍មានប្រដាល់ប្រចាំឆ្នាំ- Manabu Takashima មកពី MMA Plane
ពានរង្វាន់សង្វៀននារីប្រចាំឆ្នាំ - Lee Ji Na
ពានរង្វាន់ព្រឹត្តិការណ៍ប្រចាំឆ្នាំ - ONE: KINGDOM OF HEROES
ពានរង្វាន់បញ្ចេញខ្លួនប្រចាំឆ្នាំ - Andy Nguyen
ពានរង្វាន់ក្លឹបកីឡារប្រចាំឆ្នាំ- Team Lakay
ពានរង្វាន់អាជ្ញាកណ្តាលប្រចាំឆ្នាំ -Olivier Coste
ពានរង្វាន់គ្រូបង្វឹកប្រចាំឆ្នាំ - Mark Sangiao
ពានរង្វាន់កីឡាករទើបរះប្រចាំឆ្នាំ - Stamp Fairtex