ជាតិ
រយៈពេល​៦​ឆ្នាំ ត្រី​រាជ​អាច​ទម្ងន់​ចាប់ពី ១៥០ ទៅ ២០០​គីឡូក្រាម ជាប់​ចំណាត់ថ្នាក់​ជា​ប្រភេទ​ត្រី​លូតលាស់​លឿន​ជាងគេ​នៅក្នុង​ពិភពលោក
10, Nov 2018 , 7:19 pm        
រូបភាព
 ត្រី​រាជ ទម្ងន់ ២៧០​គីឡូក្រាម នៅក្នុង​ទន្លេសាប ឆ្នាំ ២០០០​។ រូបភាព​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ។​
ត្រី​រាជ ទម្ងន់ ២៧០​គីឡូក្រាម នៅក្នុង​ទន្លេសាប ឆ្នាំ ២០០០​។ រូបភាព​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ។​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ វា​រស់នៅក្នុង​ទន្លេសាប បឹង​ទន្លេសាប អាង​ទន្លេមេគង្គ ពិសេស​នៅតាម​អន្លង់​ទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ នា​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​។​

 
​ត្រី​រាជ ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon gigas) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant catfish​។ ត្រី​រាជ មាន​ដងខ្លួន​អតិបរមា​ប្រវែង ៣០០​ស​.​ម និង​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។ ត្រី​ប្រភេទ​នេះ វា​ធំ​លូតលាស់​លឿន​ជាង​ប្រភេទ​ត្រី​ផ្សេង​ដទៃទៀត នៅក្នុង​ពិភពលោក ដោយ​រយៈពេល​៦​ឆ្នាំ វា​អាចមាន​ទម្ងន់ ចាប់ពី ១៥០ ទៅ ២០០​គីឡូក្រាម​។ ត្រី​រាជ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​។

បញ្ហា​ប្រឈម​ចំពោះ​ត្រី​រាជ​នេះ គឺ​ការនេសាទ​ហួស​កម្រិត​។ ចំពោះ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​អនាគត​ចំពោះ​ត្រី​ប្រភេទ​នេះ គឺ​ការកសាង​ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​។ សំណង់​ទំនប់​វារិ​អគ្គិសនី ដែល​អាច​ប៉ះពាល់​ដល់​ត្រី​ប្រភេទ​នេះ នៅក្នុង​ប្រទេស​ឡាវ មានដូចជា សំណង់​ទំនប់​វារិ​អគ្គិសនី ប៉ា​កឡាយ ប៉ាក​បេង សា​យ៉ា​បូរី លួង​ប្រា​បាង ឡា​ត​សាវ និង ដុន​សា​ហុង​។ នៅក្នុង​ប្រទេស​កម្ពុជា មានដូចជា នៅក្នុង​ខេត្តស្ទឹងត្រែង និង​ស្រុក​សំបូរ ក្នុង​ខេត្តក្រចេះ ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com