ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ចូរ​ប្រយ័ត្ន​ខ្លួន​នឹង​ដំណាក់កាល​ស្នេហា​«ពណ៌​​ស៊ី​ជម្ពូ​»!
10, Nov 2018 , 5:00 pm        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
ដោយ: ថ្មីៗ
​អ្វីៗ​ក៏មាន​ចំណុច​ចាប់ផ្តើម ហើយក៏​មាន​ចំណុច​បញ្ចប់​របស់​វា​ដែរ​។ ដូចគ្នា​នឹង​ស្នេហា​រវាង​បុរស និង​នារី ដែល​ទើប​ផ្តើម​ជីវិត​ជា​គូសង្សារ​ថ្មីថ្មោង ដែល​ប្រៀបបាន​ដូច​ពណ៌​ស៊ី​ជម្ពូ អ្វីៗ​ក៏​ល្អ​ស្រស់ស្អាត​ទាំងអស់ ពោលគឺ​ពួកគេ​មើល​ឃើញតែ​ចំណុច​ល្អ​របស់​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ​។ ដំណាក់កាល​ស្នេហា​ពណ៌​ស៊ី​ជម្ពូ​នេះ គូស្នេហ៍​ច្រើនតែ​ប្រើពាក្យ​សន្យាថា នឹង​រៀបការ​ជាមួយគ្នា​, ស្រឡាញ់គ្នា​ជា​រៀងរហូត​, រស់នៅ​ជាមួយ​អស់​មួយជីវិត​។​ល​។ គូស្នេហ៍​ខ្លះ អាច​ឆ្លង​ផុត​ដំណាល់​ស្នេហា​ពណ៌​ស៊ី​ជម្ពូ​នេះ រីឯ គូស្នេហ៍​ខ្លះ ស្រឡាញ់គ្នា​កាន់តែ​យូរ មើលឃើញ​ចំណុច​អវិជ្ជមាន​របស់​ដៃគូ​កាន់តែច្រើន​។ តាមពិត​នេះ ជា​ដំណាក់កាល ឬ​កា​រវិ​វដ្ត​នៃ​ជីវិត​ស្នេហ៍ ដែល​គូស្នេហ៍​គ្រប់រូប​ត្រូវ​ឆ្លងកាត់​។ ៤​ដំណាក់​នៃ​ជីវិត​ស្នេហា​ខាងក្រោម​នេះ ជា​មេរៀន​ដែល​លោកអ្នក​គួរស្វែងយល់​៖


 
​ដំណាក់កាល​ទី​១៖ ជា​ចំណុច​ផ្តើម​សេ្ន​ហ៍រ​វាង​គូសង្សារ​បុរស និង​នារី ហើយ​ពួកគេ​មើលឃើញ​នូវ​អ្វី​ដែលជា​សកម្មភាព ឬ​ពាក្យ​ពេជ្រ​ល្អៗ​របស់​គ្នា​ទៅវិញទៅមក ពោលគឺ​អ្វីៗ​ប្រៀបបាន​ដូចជា​ពណ៌​ស៊ី​ជម្ពូ​។ មានន័យថា បង​ល្អ​គ្រប់បែបគ្រប់យ៉ាង រីឯ​អូន​វិញ ក៏​ល្អ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ដែរ​។ ដំណាក់​កាលដែល​ទើបតែ​ផ្តើម​ជីវិត​ជា​គូស្នេហ៍​ថ្មីថ្មោង​នេះ ច្រើនតែ​ប្រើពាក្យ​សន្យាថា នឹង​រៀបការ​ជាមួយគ្នា​, ស្រឡាញ់គ្នា​ជា​រៀងរហូត​, រស់នៅ​ជាមួយ​អស់​មួយជីវិត​។​ល​។​

ដំណាក់កាល​ទី​២៖ បន្ទាប់ពី​ឆ្លងកាត់​អ្វីៗ​ក៏​ពណ៌​ស៊ី​ជម្ពូ​រួម​មក គឺ​ឈានដល់​ចំណុច​មួយទៀត​ដែល​ដៃគូ​ស្នេហា​នោះ ចាប់ផ្តើម​មើលបំណាំ​គ្នា​, ចេះ​ចាប់កំហុស​គ្នា​, មានចិត្ត​ច្រណែន​, ប្រចណ្ឌ​គ្នា​ទៅវិញទៅមក​។ ដំណាក់កាល​នេះ មើលឃើញ​ចំណុច​ខ្វះខាត ឬ​ចំណុច​អាក្រក់​ពីគ្នា​ច្រើនជាង​ចំណុច​ល្អ​។ ជាពិសេស គឺ​អន់ចិត្ត​ដាក់គ្នា និង​ណាយចិត្ត​ពីគ្នា​បន្តិច​ម្តងៗ ព្រោះតែ​មើលឃើញ​កំហុស​គ្នា​ច្រើនពេក​។​

​ដំណាក់កាល​ទី​៣៖
ដំណាក់កាល​នេះ ឈានដល់​ចំណុច​មួយ ដែល​និយាយ​ហេតុផល​លែង​ស្តាប់​គ្នា​បាន និង​និយាយ​អ្វី ឬ​ធ្វើ​អ្វីមួយ​ប្រកែក​យកតែ​ឈ្នះ​រៀងៗ​ខ្លួន រហូតដល់​ប្រើប្រាស​ពាក្យសម្តី​មិនល្អ​ដាក់គ្នា​ទៀតផង​ក៏មាន​។ ម្យ៉ាងទៀត គ្រាន់តែ​ចាប់​ផ្តើមនិយាយ ក៏មាន​អារម្មណ៍​ធុញ ហើយ​ចាំតែ​ចាប់កំហុស និង​ចំណុចខ្សោយ​របស់​ដៃគូ​តែប៉ុណ្ណោះ​។ ដំណាក់កាល​នេះ​ធ្វើ​ឲ្យ​គូស្នេហ៍​ណាយចិត្ត​ពីគ្នា​កាន់តែខ្លាំង​ជាង​មុន​។ 

ដំណាក់កាល​ទី​៤៖ ចុងក្រោយ​ឈានដល់​ចំណុច​មួយ ដែល​គូស្នេហ៍​នោះ ទ្រាំ​នឹង​ជីវិត​ស្នេហ៍​ដ៏​ស្មុកស្មាញ ដែលមាន​បញ្ហា​ជាមួយគ្នា​មិនចេះចប់ មិនចេះហើយ​នោះ​លែង​ទៀត​បានឡើយ​។ ដំណាក់កាល​នេះ គូស្នេហ៍​នឹង​ពិចារណា​ថ្លឹងថ្លែង​ហេតុផល​ថា តើ​គួរ​សម្រុះសម្រួល​គ្នា​ជាថ្មី ហើយ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា ដែល​ធ្លាប់​កើតមាន​កន្លងមក​ជាមួយ​គ្នា ឬ​ត្រូវតែ​ចែកផ្លូវ​គ្នា ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ​នឹង​បញ្ហា​ដែល​កើតឡើង​ដដែល​នេះ​។ ដូច្នេះ ជីវិត​ស្នេហា​ចុងក្រោយ​នេះ គូស្នេហ៍​នឹង​គិតថា បើ​បន្ត​ស្រឡាញ់គ្នា នឹងធ្វើ​ឱ្យមាន​សុភមង្គល ឬ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ទើប​មាន​សុភមង្គល​ជាង​?

© រក្សាសិទ្ធិដោយ thmeythmey.com