ពីនេះ ពីនោះ
«​វិ​រៈ​បុរស​», «​វីរៈបុរស​», «​វីរៈបុរស​», «​វី​រះ​បុរស​», «​វិ​រះ​បុរស​» និង​«​វីរបុរស​» ជា​ពាក្យ​ដែល​មិន​ងាយ​ប្រើ​ត្រូវ​
13, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ មានតែ​ពាក្យ «​វីរបុរស​» តែប៉ុណ្ណោះ ចំណែកឯ​ពាក្យ​ដទៃទៀត គឺជា​ពាក្យ​ខុស​។ «​វីរបុរស​» មានន័យថា បុរស​អង់អាច មោះមុត​, ខ្លាំងពូកែ​, ក្លៀវក្លា​, រ៉ឹង​ប៉ឹង​, ខ្ជាប់ខ្ជួន​។


 
 «​វីរ​» ជា​ពាក្យ​សម្រាប់​ប្រើ​នៅ​ខាងដើម​នៃ​ពាក្យ​ដទៃ ដូចជា វីរជន​(​ជន​អង់អាច​), វីរភ័ដ​(​អមាត្យ​អង់អាច មេទ័ព​អង់អាច​), វីរភាព (​ភាព​អង់អាច ក្លាហាន​), វីរ​សនា (​សេនា​មោះមុត​)៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com