ONE Championship
កីឡាជាតិ
ជាតិ
អ្នក​វាយ​ក្នុង​ទ្រុង Onyedikachi ណែនាំ​៣​វិធី ដើម្បី​ជួយ​ឲ្យ​សុខភាព និង​រាងកាយ​មាំមួន​
11, Nov 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រដាល់​គុន​ខ្មែរ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ប្រចាំ One Championship ទទួលបាន​ជោគជ័យ​ខ្លាំងខ្លា​ក្នុង​រយៈពេល​ចុងក្រោយ​។ ភាពជោគជ័យ​ទាំងនោះ ដោយសារ​កីឡាករ​រហស្សនាម «The Biafran Warrior» ប្រឹងប្រែង​លើ​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់ និង​របៀបរបប​រស់​នៅ​ល្អ​របស់គេ​ប្រចាំថ្ងៃ​។​

 
​កាលពី​ខែមីនា​កន្លងទៅ កីឡាករ​ប្រដាល់​អា​ហ្វ្រិ វ័យ​៣១​ឆ្នាំ​រូបនេះ មានឱកាស​ឡើង​បញ្ចេញ​សមត្ថភាព​លើស​ង្វៀន ONE Warrior Series របស់ Rich Franklin
​ដែល​ពេលនោះ​រូបគេ​វាយ​តំណាង​ឲ្យ​ក្លិប​សិល្បៈ​។ ការប្រកួត​បន្ទាប់មក Onyedikachi ក៏​ទទួលបាន​ជ័យជម្នះ​ដល់​ទៅ ៣​លើក​ជាប់ៗ​គ្នា​។ 


 
Onyedikachi ទើប​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​រយៈពេល​ខ្លួន​មែន ប៉ុន្តែ​កីឡាករ​រូបនេះ​ធ្លាប់បាន​ផ្តួល​ជើង​ខ្លាំង Sandeep Kumar Dahiya លើ​ការប្រកួត​ប្រភេទ​ទំងន់ welterweight រួចទៅហើយ​។ 
 
​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​នៅពេល​ឡើង​ប្រកួត​លើស​ង្វៀន​ប៉ះ​គីឡូ​ខ្លាំងៗ តែ​យ៉ាងណា Onyedikachi អាច​ទទួល​ជ័យជម្នះ​បាន​ដោយសារ​ខ្លួន​មាន​របបហូបចុក និង​ការរស់នៅ​ត្រឹមត្រូវ តាមរបៀប​អ្នក​ប្រដាល់​អាជីព​។ ក្នុងនាម​ជា​គ្រូ​ហ្វឹកហាត់​ផ្ទាល់ខ្លួន​ម្នាក់​ដែរ រូបគេ​ចង់​ចែករំលែក​វិធីសាស្ត្រ​មួយចំនួន​ដល់​មិត្ត​រួម​អាជីព​ដូចគ្នា​ឲ្យ​បានដឹង​ផងដែរ​។​
 
​គន្លឹះ​៣​យ៉ាង​របស់ ច ដើម្បី​សុខភាព​ល្អ​មានដូចជា​៖
 
​របៀប​បញ្ចុះទម្ងន់​
 
Onyedikachi និយាយថា​រូបគេ​អាចធ្វើ​ឲ្យ​ស្រក ឬ​ឡើង​ទម្ងន់ ដោយ​ប្រើ​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ព្រោះ​ខ្លួន​មាន​របប​អាហារ និង​ការហ្វឹកហាត់​ពិសេស​។​
 
Onyedikachi បញ្ជាក់ថា​៖ «​សម្រក​ទម្ងន់ ឬ​ដំឡើង​ទម្ងន់ អ្វីដែល​សំខាន់​គឺ​របប​អាហារ មិនមែន​ត្រឹមតែ​ការហ្វឹកហាត់​នោះទេ​។ បើសិន​ចង់​សម្រក​ទម្ងន់ ត្រូវតែ​ជៀសវៀង​ការហូប​សាច់ជ្រូក បា​យស នំ​បុ័ង​ស នឹង​ស្រា​- ជាពិសេស​ជៀស​ស្រា​បៀរ ឲ្យ​បាន​១០០%! កុំ​ផឹកស្រា​បៀរ​ឲ្យ​សោះ​ក្នុង​រយៈពេល​ពីរ ឬ​បី​ខែ​ដំបូង នៅពេលដែល​យើង​កំពុង​ព្យាយាម​បញ្ចុះទម្ងន់​»​។​
 
​ត្រូវ​ដឹងថា​ការផឹក​កូកាកូឡា​តែ ៦០០​មី​លី​លីត្រ មាន​ជាតិ​ស្ករ ៦៤g ស្មើនឹង ១៦ ស្លាបព្រា​កាហ្វេ​។ បើ​គិតថា​ចង់​សម្រក​ទម្ងន់​ខ្លាំង គួរតែ​ពិចារណា​ឈប់​ផឹក​ជាតិ​សូ​ដា ឬ​ភេសជ្ជៈ​ថាមពល​ចេញពី​របប​អាហារ​ទាំងស្រុង​តែម្តង​។​
 
​នៅ​ជិត​មនុស្ស​ដែលមាន​ការគិត​ដូចគ្នា​
 
​វា​អាច​នឿយហត់​ខ្លាំង​ពេល​ត្រូវ​នៅ​កន្លែង​ហ្វឹកហាត់​យូរ  ប៉ុន្តែ​នៅពេល​មនុស្ស​ជុំវិញខ្លួន​យើង​ចេះ​ផ្តោតអារម្មណ៍ និង​មាន​ចិត្តគំនិត​ដូចគ្នា​ទៅលើ​អ្វីមួយ​នោះ វា​មាន​ឥទ្ធិពល​ជួយ​ជំរុញ​ផ្នែក​ស្មារតី​យើង​បាន​ច្រើន​។​
 
Onyedikachi សព្វថ្ងៃ​ហ្វឹកហាត់​ជាមួយ​តារា​ប្រដាល់​ប្រចាំ ONE Championship ចាន់ រតនា នៅ​ក្លឹប សិល្បៈ របស់គាត់ ប៉ុន្តែ​គាត់​ក៏មាន​ដៃគូ​ហ្វឹកហាត់​ផ្សេងៗ​ជាច្រើន​ទៀត​ដែរ​ដើម្បី​ជួយ​គាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នីមួយៗ​។ 
 
​ដៃគូ​គាត់​ម្នាក់ទៀត​គឺ Kamila Simková ក៏​កំពុង​ហ្វឹកហាត់​ក្នុង​ក្លឹប​ជាមួយគ្នា​ដែរ នាង​បាន​ជួយ​គាត់​ត្រៀម​វៃ​ជាមួយ Dahiya​។​
 
«​នាង​មាន​ទំនុកចិត្ត​ខ្ពស់​ដែលមាន​ខ្ញុំ​ជា​ដៃគូ​ហ្វឹកហាត់ ទោះ​ខ្ញុំ​គួរ​ឲ្យ​ខ្លាច​ប៉ុណ្ណា​ក៏ដោយ​។ ជាពិសេស​នៅពេល​ខ្ញុំ​ត្រូវ​វៃ ជាមួយនឹង Dahiya នាង​ជាម​នុស្ស​សំខាន់​ម្នាក់​ដែល​ជួយ​ខ្ញុំ​ក្នុង​ការត្រៀម​ប្រកួត​មួយ​នោះ​»​។​

​បរិភោគ​អាហារ​ល្អៗ​
 
​ក្នុង​មួយថ្ងៃៗ Onyedikachi ហ្វឹកហាត់​ជាច្រើន​ម៉ោង​ដើម្បី​រក្សា​សាច់ដុំ​ខ្លាំងខ្លា​របស់គាត់ ប៉ុន្តែ​បើ​គាត់​មិនបាន​ហូប និង​សម្រាក​គ្រប់គ្រាន់​ដើម្បីឱ្យ​រាងកាយ​ជាសះស្បើយ​នោះទេ វា​នឹង​ពិបាក​បន្តិច​។​
 
​គាត់​ពន្យល់ថា​៖ «​ខ្ញុំ​មិនទាន់បាន​ហ្វឹកហាត់​ខ្លាំង​ណាស់ណា​នោះទេ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សាច់ដុំ ហេតុ​អី​? មកពី​ខ្ញុំ ប្រ​យ​ត្ន័​លើ​អ្វីដែល​ខ្ញុំ​ហូប​»​។​


 
​អ្នក​ប្រដាល់​អា​គាំង​រូបនេះ បន្ថែមថា​ដើម្បី​មាន​សុខ​ភាពល្អ​គួរ​ចាប់ផ្តើម​ហូប​បន្លែ​ឲ្យ​បាន​ច្រើន​។ គាត់​ក៏​ណែនាំ​ឲ្យ​ហូប​អាហារ​ល្អៗ​ផ្សេងទៀត​ដូចជា គ្រាប់​ធញ្ញជាតិ​ជាដើម​។ គ្រាប់​ធញ្ញជាតិ​នឹង​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត ហើយ​មាន​សារធាតុ​ប្រឆាំង​ជាមួយ​អុកស៊ីតកម្ម​។ ហូប​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ​នឹង​ជួយ​ដល់​រាងកាយ​យើង​មិនធម្មតា​។ ថែម​សណ្តែកក្រហម​ក្នុង​អាហារ​ប្រចាំថ្ងៃ នឹង​ជួយ​បន្ថែម​ជាតិ​សរសៃ ហើយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។ សណ្តែក​កំប៉ុង ក៏​ល្អ​ក្នុងការ​បន្ថែម​ជាតិ​ប្រូតេអ៊ីន និង ជាតិ​សរសៃ​ដែរ​។ អាហារ​ទាំងនេះ យើង​អាច​ងាយស្រួល​រកបាន​គ្រប់កន្លែង​ក្នុងប្រទេស​កម្ពុជា​។ 
 
​ថ្វីបើ​ក្នុង​រយះពេល​តែ​១ ឆ្នាំ ខ្លួន​ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​អាជីព​មែន តែ​គាត់​ជឿជាក់ថា ទាំងនេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ Onyedikachi សម្លឹង​ឃើញ​អនាគត​ល្អ​ក្នុង​សង្វៀន ONE Championship ហើយ​បានដាក់​គោលដៅ​ច្បាស់លាស់​សំរាប់​អនាគត​។ 
 
«​កីឡាករ​ភាគច្រើន ព្យាយាម​យក​ខ្សែក្រវាត់​បានតែ ២​ប៉ុណ្ណោះ​។ ខ្ញុំ​វិញ​នឹង​យក​ឲ្យ​បាន​ខ្សែក្រវាត់ ៤ គឺ ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​មួយ ទម្ងន់​ធ្ងន់​ស្រាល​មួយ ទម្ងន់​មធ្យម​មួយ និង ទម្ងន់​កណ្តាល​មួយ​»​។ 
 
​អត្ថបទ​៖ Matias Andres

© រក្សាសិទ្ធិដោយ thmeythmey.com