ជាតិ
បុណ្យអុំទូក
ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​ក្នុង​ថ្ងៃបុណ្យ​អុំទូក​
11, Nov 2018 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ កម្មករនិយោជិត មាន​សិទ្ធិ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​បុណ្យអុំទូក បណ្តែត​ប្រ​ទី​ប និង អកអំបុក សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១​ដល់​២៣ ខែ​វិច្ចិកា ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ក្រសួង​ការងារ និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​។


 
​សេចក្តីជូនដំណឹង ក្រសួង​ការងារ បាន​ប្រាប់​ឲ្យ​ម្ចាស់​សហគ្រាស​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​។ ករណី​ដែល​សហគ្រាស មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករនិយោជិត ដោយមាន​ការស្ម័គ្រចិត្ត ព្រម​បែងចែក​ពេលវេលា​ឲ្យ​បាន​សមស្រប​។ 
 
​លិខិត​បន្តទៀតថា​៖« កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់ ក្នុង​ព្រះ​រាជពិធី​នេះ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់ បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​»៕

Tag:
 បុណ្យ​អ៊ុំ​ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com