ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​ធ្មេញ​ឆាប់​ខូច​ទេ តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?
11, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​សម្អាត​ធ្មេញ​គឺជា​រឿង​ញឹកញាប់​មួយ​ដែល​អ្នកធ្វើ​រាល់ថ្ងៃ​ដើម្បី​ជួយ​ឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ ប៉ុន្តែ​ក៏មាន​ទម្លាប់​ជាច្រើន​ទៀត​ដែល​អ្នក​គួរតែ​ចៀសវាង​ដើម្បី​ឲ្យ​ធ្មេញ​កាន់​តែមាន​ភាពស្រស់ស្អាត បានយូរ​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​ចំពោះ​រឿងនេះ​៖
 
•​ ​មិនត្រូវ​ខាំ​ក្រចកដៃ​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្គាម និង​ខូច​ធ្មេញ​អ្នក​បាន​
•​ ​មិនត្រូវ​ប្រើ​វិធី​ដុសធ្មេញ​ខ្លាំងៗ​ពេក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូច​ធ្មេញ និង​អញ្ចាញធ្មេញ​បាន​។ ចូរ​ដុស​សម្អាត​ធ្មេញ​ថ្នមៗ​ជាមួយនឹង​ច្រាស់​ដុសធ្មេញ​ដែល​ទន់​ល្អ​
•​ ​ចូរ​ចៀសវាង​ការ​ក្រឺត​ធ្មេញ ព្រោះ​វា​អាច​នាំ​ឲ្យ​ឈឺ​ដល់​ធ្មេញ​ថ្គាម និង​ប្រេះ​ធ្មេញ​បាន​
•​ ​មិនត្រូវ​ប្រើ​វិធី​ខាំ ឬ​ទំពារ​ទឹកកក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​បែក​ធ្មេញ​បាន​
•​ ​ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារសម្រន់​ណា​ដែលមាន​ជាតិ​ស្ករ​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com