ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យស្បែកមើលទៅក្មេងជាងមុនដែរទេ?
× គន្លឹះដ៏សំខាន់ដើម្បីទទួលបានស្បែកមើលទៅនៅតែក្មេង ប្រហែលជាអ្នកត្រូវជ្រើសរើសផលិតផលថែរក្សាស្បែកដែលត្រូវនឹងស្បែកដែរ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
• ចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យ និងផលិតផលផ្តល់សំណើមដែលមានមុខងារប្រឆាំងនឹងភាពចាស់ ជារៀងរាល់ថ្ងៃ
• ចូរជ្រើសរើសផលិតផលដែលផលិតឡើងជាពិសេសសម្រាប់អ្វីដែលជាបញ្ហាអ្នកដូចជា មានស្នាមអ៊ុចខ្មៅៗ ឬស្បែកជ្រីវជ្រួញ
• ចូរប្រាកដថា ផលិតផលទាំងអស់ដែលអ្នកទិញត្រូវបានផលិតឡើងសម្រាប់ប្រភេទស្បែកអ្នកដូចជា ស្បែកស្ងួត មានជាតិប្រេង ឬងាយមានប្រតិកម្មជាដើម
• ចូរជ្រើសរើសផលិតផលដែលមានភាពអាឡែហ្ស៊ីតិច មិនបង្កការស្ទះរន្ធញើស និងអាចមានជាលេខទំនាក់ទំនងពេលមានបញ្ហាអ្វីចង់សួរ
• ចូរមានភាពប្រាកដប្រជាអំពីអ្វីដែលផលិតផលទាំងនេះអាចធ្វើចំពោះស្បែកអ្នកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com