ជាតិ
សេដ្ឋកិច្ច
ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ចំនួន ១៨២​លាន​ដុល្លារ​នៅក្នុង​តុលា​
12, Nov 2018 , 9:59 am        
រូបភាព
រូបពីអគ្គនាយកដ្ឋានពន្ធដារ
រូបពីអគ្គនាយកដ្ឋានពន្ធដារ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ចំនួន ១៨២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ខែតុលា​ឆ្នាំ​២០១៨ ដែល​កើនឡើង ៣១,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។​


 
​សរុប​រយៈពេល​១០​ដើមឆ្នាំ​២០១៨ រដ្ឋ​ប្រមូល​ចំណូល​ពន្ធ​ចំនួន ១៨៧៣​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៩៧​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​។​

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com