ជាតិ
បុណ្យអុំទូក
ទូក​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​វែង​ជាងគេ បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​
12, Nov 2018 , 9:18 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទូក​«​ង​» ដែល​វែង​ជាងគេ បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ហើយ នៅ​ថ្ងៃទី​១២ វិច្ឆិកា​នេះ ក្រោយពី​តំណាង​របស់ World Guinness Record បាន​ពិនិត្យ និង​វាយតម្លៃ លើ​ទម្រង់​ទូក​នេះ​។​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក «​ង​» វែង​ជាងគេ លើ​ពិភពលោក ធ្វើឡើង​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតនៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ 


 
​ទូក «​ង​» ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​និង​កត់ត្រា នៅក្នុង​សៀវភៅ World Guinness Record នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែលមាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​»​។​


រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
 
​ទូក​នេះ មាន​ប្រវែង​រហូតដល់​៨៧.៣​ម៉ែត្រ​, ទទឹង​១.៩៤ ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណិត ដែល​ផ្ទុក​ចំណុះ​បាន ១៧៩​នាក់ ៕


រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

បន្ទាប់ពី​ជាប់​កំណត់ត្រា​ហើយ ទូក​«​ង​»​នេះ ក៏​នឹងត្រូវ​យកទៅ​អុំ​បើកឆាក នៅ​ឱកាស​ពិធីបុណ្យ​អុំទូក​នៅ​ទន្លេចតុមុខ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំ​ទុក​។ នេះ​បើតាម​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង ដែល​បាន​បន្ថែមថា គណៈកម្មការ​ទូក នឹង​សាងសង់​សារៈមន្ទីរ​នៅ​ព្រៃវែង​មួយ រួច​តម្កល់​ទូក​«​ង​»​វែង​ជាងគេ​នេះ សម្រាប់​ឲ្យ​សាធារណៈ​មក​ទស្សនា​៕​

​រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

Tag:
 ស ខេង​
  ស សុខា​
  ទូក​«​ង​»
© រក្សាសិទ្ធិដោយ thmeythmey.com