អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​អាហារ​ពេល​ល្ងាច ជា​កិច្ច​បើក​ទំព័រ​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​លើក​ទី​៤
12, Nov 2018 , 2:56 pm        
រូបភាព
សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៥ ដោយ IDP Education ដែលជា​ស្ថាប័ន​ផ្តល់​សេវាកម្ម ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។ បច្ចុប្បន្ន សន្និបាត​បញ្ញាវន្ត​ពិភពលោក GAC ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដែលជា​វេទិកា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការអប់រំ​អន្តរជាតិ និង​ការកសាង​បណ្តាញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​សន្និបាត GAC ទាំងមូល​ក្នុង​ការកសាង​បណ្តាញ​ការងារ បង្កើត​ភាពជា​ដៃគូ និង​អបអរសាទរ​ចំពោះ​ការចូលរួម​ពី​កម្រិត​ស្ថាប័ន​អប់រំ កម្រិត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ក្រុមហ៊ុន​ជា​ដៃគូរ​ផ្សេងៗ​ទៀត​។​


 
​កម្មវិធី​អាហារ​ពេល​ល្ងាច ក៏​ជា​ជា​កិច្ច​បើក​ទំព័រ​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក George Edgar​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប លោក Luke Arnold តំណាង​ស្ថានទូត​អូស្ត្រាលី និង​លោក​ម៉ៅ ស្រេង ជា​នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​។ 
 
​សន្និបាត​បញ្ញាវន្ត​ពិភពលោក រួមមាន​កម្មវិធី​សំខាន់ៗ​ចំនួន​បី​៖ ការតាំង​ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល (​ចូលរួម​ដោយ​សេរី​) វេទិកា​ធុរកិច្ច និង​ការអប់រំ​សាកល (​ចូលរួម​ដោយ​សេរី​) និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។  អ​ក្ន​ឧបត្ថម្ភ​សម្រាប់​ស​ន្និសិត​GAC លើក​ទី ៤ រួមមាន ធនាគារ​ព្រី​នស៍ និង IELTS ឧបត្ថម្ភ​កម្រិត Platinum, សាលា ACE ឧបត្ថម្ភ​កម្រិត Gold និង NERA Telecommunications និង​ធនាគារ​ស្ថាបនា ឧបត្ថម្ភ​កម្រិត Silver​។​


 
​អ្នកចូលរួម​ច្រើនជាង ៣,០០០ នាក់​ត្រូវបាន​រំពឹងទុក​ថា​នឹង​មកជួប​ជុំគ្នា​នៅក្នុង​សន្និបាត GAC លើក​ទី ៤ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ​។ វាគ្មិន និង​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​ចូលរួម មានដូចជា ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​មកពី​រដ្ឋា​ភិ​បាល សង្គម​ស៊ីវិល ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត​/​ស្ថាន​អគ្គរាជទូត អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រិន អតីត​និស្សិត​មកពី​ជុំវិញ​ពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏ដូចជា​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការទទួល​បានការ​អប់រំ​អន្តរជាតិ​ផងដែរ​។​


 
​ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល​នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នឹង​ផ្តល់ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​នៃ​ស្ថាប័ន​អប់រំ​ជាច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការអប់រំ​លំដាប់​អន្តរជាតិ​ចំពោះ​សិស្ស​និស្សិត និង​អ្នកជំនាញ ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ក៏ដូចជា​ស្ថាប័ន​អប់រំ​ក្នុងស្រុក​ដែលមាន​ចំនួន​សរុប​ជាង ៥០ ស្ថាប័ន​ផងដែរ​។ 
 
“​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា ការតាំង​ពិ​ព័រ​ណ៌​ការងារ​និង​ការអប់រំ​សាកល នឹង​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ស្វែងយល់​អំពី​ពិភពលោក​តាមរយៈ​យើង ដោយ​ធ្វើ​ការជជែក​ជាមួយ​ស្ថាប័ន​នានា​ពី​ទីកន្លែង​ផ្សេងៗ​ជុំវិញ​ក្នុង​ពិភពលោក ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់​ពួកគេ​។ យើង​រំពឹងទុក​ថា​នឹងត្រូវ​ទទួល​ស្វាគមន៍​សាលារៀន​និង​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​ចំនួន​ប្រាំបួន​” នេះ​បើ​យោងតាម​ការលើកឡើងរ​បស់ លោក ឈៀង វ៉ាន់​តាក់ ប្រធាន​ផ្នែក​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស IDP Education (​កម្ពុជា​)​។​


 
​វេទិកា​ជជែក​ទៅលើ​ការអប់រំ និង​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវបាន​ធ្វើឡើង ស្រប​ជាមួយនឹង ការតាំង​ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល​ផងដែរ ដែល​នឹងមាន​វេទិកា​ជជែក​វែកញែក អំពី​ប្រធានបទ​ធំៗ​ចំនួន ៧  និង​វេទិកា​ពិសេស​មួយ​ដែល​នឹង​ធ្វើឡើង​ដោយ​ភ្ញៀវកិត្តិយស មកពី​ស្ថាប័ន​ធំៗ​ផ្សេងៗ ប្រចាំ​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក​។ 
 
​កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សហ​ពាណិជ្ជកម្ម​អន្តរជាតិ និង​សមាគមនិស្សិត​អន្តរជាតិ​ធំៗ ចំនួន ១៨ ដែល​នេះ​បង្ហាញអោយឃើញថា​គុណ​តម្លៃ​នៃ​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក មាន​ភាពទូលំទូលាយ​យ៉ាងខ្លាំង​។​
 
Allen Tan ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​លើកឡើងថា​៖«​ស​ន្និសិត GAC គឺជា​ព្រឹត្តិការណ៍​បញ្ញវន្ត​ដ៏​មាន​សារៈសំខាន់​បំផុត​នៅក្នុង​ឆ្នាំនេះ​។ មានការ​ពិភាក្សា​ជាច្រើន​ដែលមាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់ និង​កម្រិត​នៃ​បទពិសោធន៍​ផ្សេងៗ រាប់​ចាប់តាំងពី​កម្រិត​សិស្ស​និស្សិត​ដល់​ប្រធាន​ក្រុមហ៊ុន​»​។​


 
Trevor Sworn, ប្រធាន BritCham បាន​លើកឡើងថា “​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខាង​វិស័យ​អប់រំ​ឲ្យ​មកជួបជុំ ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពង្រីក​នូវ​ទស្សនៈវិស័យ​របស់​ពួកគេ​។​”
 
David Sok Dara Marshall ប្រធានសភា​ពាណិជ្ជកម្ម​កាណាដា​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​យើង​បានដឹងថា មុខងារ​នៃ​សន្និបាត GAC ធ្លាប់​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងពេល​កន្លងមក ដែល​បង្កើត​គំនិតល្អៗ​ជាច្រើន​តាមរយៈ​ភាពជា​អ្នកដឹកនាំ​»​។​
 
​លោក Bretton G. Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ឃើញថា ស្ថាប័ន IDP បន្ត​ពង្រីក​កម្រិត​នៃ​វេទិកា​ធុរកិច្ច ការអប់រំ និង​អាជីព​ការងារ​សម្រាប់​លទ្ធផល​ល្អប្រសើរ​ក្នុងពេល​អនាគត​។​”
 
​លោក​បណ្ឌិត LCT Eng Lykuong, ប្រធាន CWEA បាន​មានប្រសាសន៍ថា​៖ «​យើង​ជឿជាក់​លើ​ការអប់រំ​ល្អ និង​ការអភិវឌ្ឍ​យុវជន​សម្រាប់​អនាគត​ល្អប្រសើរ​។  សន្និបាត GAC គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សហគ្រិន​ជា​ស្ត្រី​ដើម្បី​ចូលរួម និង​រួមចំណែក និង​ពង្រីក​ទស្សនវិស័យ​រប​ស់​យើង​»​។​
 
​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សន្និបាត GAC លើក​ទី ៤ និង​ដើម្បី​កក់​កន្លែង​ចូលរួម សូម​ចូលទៅ​កាន់ www.cambodiaga.org 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com