អត្ថបទពាណិជ្ជកម្ម
Huawei រក្សា​តំណែង​លេខ​២​លើ​ការនាំចេញ​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​ពិភពលោក​នៅ​ត្រីមាស​ទី​បី​
12, Nov 2018 , 3:58 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី 12 វិច្ឆិកា ឆ្នាំ 2018 ៖ ទោះបីជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ 2018 ក្រុមហ៊ុន Huawei នៅតែ​បន្ត​ឈរ​តំណែង​លេខ ២ ក្នុងការ​នាំចេញ​ស្មា​ត​ហ្វូ​ន​ទៅក្នុង​ទីផ្សារ​ពិភពលោក ពីរ​ត្រីមាស​ជាប់ៗ​គ្នា​នៅក្នុង​ឆ្នាំ 2018 ដែល​អាច​យកឈ្នះ​ក្រុមហ៊ុន Apple ដោយ​យោងតាម​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ស្មា​ត​ហ្វូ​ន IDC IHS Markit និង Counterpoint ។​
 
​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ Huawei នៅតែ​ឈរលើ​តំណែង​លេខ 2 ក្នុង​ត្រីមាស​ទី​ពីរ​និង​ទី​បី ឆ្នាំ 2018​នេះ ដោយសារតែ Huawei បាន​ខិតខំ​ប្រឹងប្រែង​ក្នុង ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ផលិតផល ការបង្កើត​បច្ចេកវិទ្យា​ថ្មីៗ​គ្មាន​គូរ​ប្រៀប បន្ទះ​ឈី​ប និង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI​។​


 
​ក្រុមហ៊ុន IDC បាន​បង្ហាញថា ការនាំចេញ​ស្មា​ត​ហ្វូ​ន​ក្នុង​ត្រីមាស​ទី ៣ មាន​ចំនួន ៣៥៥.២ លាន​គ្រឿង ដែលមាន​ការធ្លាក់ចុះ ៦​ភាគរយ បើ​ប្រៀបធៀប​ទៅ​និង​ការនាំចេញ​នៅ​ឆ្នាំមុនៗ​។ មិនតែប៉ុណ្ណោះ វា​នៅតែ​បន្ត​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី ៤​។ ប៉ុន្តែ​ក្រុមហ៊ុន Huawei នៅតែមាន​សន្ទុះ​នៃ​ការលក់​និង​ការនាំចេញ​ទៅក្នុង​ទីផ្សារ ដែល​បាន​នាំចេញ​ចំនួន  ៥៣ លាន​គ្រឿង និង​ចាប់បាន​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក ១៤.៦ ភាគរយ​។​


 
Huawei ត្រកូល Nova ត្រកូល P និង ត្រកូល Mate នៅតែមាន​ការគាំទ្រ​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​។ មិនតែប៉ុណ្ណោះ ត្រកូល Mate20 ដែល​ទើបតែ​សម្ពោធ​និង​ចេញលក់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែតុលា​នេះ មានការ​កម្មង់​ទិញ​ច្រើន​លើសលប់​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​នៅក្នុង​ទីផ្សារ​កម្ពុជា​វិញ ម៉ូ​ដែល​នេះ​បានធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​និង​មានការ​កម្មង់​ទិញ​លក់​ទីមួយ​អស់​មុន​កាលកំណត់​ក្នុង​រយៈពេល​ខ្លី​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com