កាលពីរសៀលថ្ងៃទី០៩ ខែវិច្ជិកា កន្លងមក ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បាននាំយកនូវថវិកាសប្បុរសធម៌ ដែលទទួលបានពីការប្រកំតន្ត្រី តូយ៉ូតា ក្លាស៊ិក និងទទួលបានមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ទៅបរិច្ចាគជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យជ័យវរ្ម័នទីVI និងមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្ត សៀមរាប។
កាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី២៩នៅសាលសន្និសីទចតុមុខ ដែលត្រូវបានផ្តល់នូវ កិត្តិយសដ៏ឧដុង្គឧត្តមបំផុត ដោយមានការយាងចូលរួមក្រោមព្រះរាជាធិបតីភាំព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយូតា ក្លាស៊ិកឆ្នាំនេះ នឹងនាំមកជូននូវ ក្រុមតន្ត្រីដ៏ល្បីល្បាញមួយមកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស គឺក្រុម Orchestra of the Age of Enlightenment ក្រោមការដឹកនាំរបស់លោក Steven Devine។ហើយកាន់តែពិសេសទៀតនោះយើងមានការសម្តែងជូន នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ គឺចាប៉ីដងវែង ពីសំណាក់ក្រមតន្ត្រីបុរាណនិងតារាចម្រៀងកញ្ញា ចម្រីន សុភ័ក្រ។
លោក ហ៊ឺរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ព្រមទាំងគណៈប្រតិភូដ៏ទៃទៀត បាននាំនូវថវិកាសប្បុរសធម៌ ចំនូនស្មើនឹង ២៤,៣៥០ ដុល្លារសហរដ្ឋអាមេរិច មកប្រគល់ជូន លោក Denis Laurent ប្រធានមូលនិធិ និងជាអនុប្រធាន មន្ទីរពេទ្យគន្ធបុប្ផា និងថវិកាចំនួន ២៤,៣៥០ ដុល្លារសហរដ្ឋអាមេរិច ផ្សេងទៀតៗ មកប្រគល់ជូនលោកប្រធាន មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់។
គួរបញ្ជាក់ផងដែរ ចំណូលសរុប ដែលក្រុមហ៊ុនបរុច្ចាគក្នុងឆ្នាំនេះមានចំនួនស្មើនឹង ៤៨,៧០០ ដុល្លារសហរដ្ឋអាមេរិច ដែលរួមមាន ថវិកាចំនួន ២៥,៧០០ ដុល្លារសហរដ្ឋអាមេរិច បានមកពីការលក់សំបុត្រចូលរូមទស្សនាការប្រគំតន្ត្រី និងមូលនិធិ ផ្សេងៗ ហើយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)ក៏បានបរិច្ចាគថវិកាផ្ទាល់ចំនួន ២៣.០០០ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតផងដែរ។ ក្រៅពីការប្រគល់ថវិកាសប្បុរសធម៌ជូនដល់មន្ទីពេទ្យ ទាំងពីរនេះ លោក ហ៊ីរ៉ូគិ អ៊ីតុ ព្រមទាំងគណៈ ប្រតិភូដ៏ទៃទៀត បានជួបសំណេះសំណាលនិង ពិភាក្សាក៏ដូចជាបានទស្សនាទិដ្ឋភាព មន្ទីរពេទ្យទាំងពីរ។
នេះគឺជាលើកទី៥ហើយ ដែលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបរិច្ចាគថវិកាសប្បុរធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកាលពីឆ្នាំ២០១៤ ទទួលបានថវិកាសរុប ២៣,១៣០ ដុល្លារសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០១៥ ទទួលបានការបរិច្ចាគសរុបចំនួន៤០,១៣០ ដុល្លាសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០១៦ ទទួលបានថវិកាសរុប ៤៣,៦៦៨ ដុល្លាសហរដ្ឋអមេរិច ក្នុងឆ្នាំ២០១៧ ទទួលបានថវិកាសរុបចំនួន៤៦,៧៣៣ ដុល្លាសហរដ្ឋអាមេរិច ចំណែកឯឆ្នាំ២០១៨នេះ គឺទទួលបានថវិកាសម្រាប់ការបរិច្ចាគចំនួន ៤៨,៧០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់ដំណើរការក្នុងមន្ទីរពេទ្យ ក្នុងការបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនកុមារកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)