ជាតិ
បុណ្យអុំទូក
ព្រែក​កំពង់បាយ ជាទី​តាំង​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តកំពត​នៅ​ថ្ងៃ​សុក្រ​
13, Nov 2018 , 10:54 am        
រូបភាព
លោក ជាវ តាយ អភិបាល​ខេត្តកំពត
លោក ជាវ តាយ អភិបាល​ខេត្តកំពត
ដោយ:
រដ្ឋបាល​ខេត្តកំពត ត្រៀម​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​មាត់​ព្រែក​កំពង់បាយ ក្នុង​ខេត្តកំពត​។ ការប្រណាំង​ទូក​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ដែលមាន​ភាពខុសប្លែក​ពី​ខេត្ត​ផ្សេងៗ ដែល​ធ្លាប់តែ​មានការ​ប្រណាំងទូក​នៅលើ​ផ្ទៃ​ទឹកទន្លេ ជា​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត​។​

 
​កម្មវិធី​បុណ្យអុំទូក​នេះ​ផងដែរ ក៏មាន​កម្មវិធី​កំសាន្ត​ផ្សេងៗ​ទៀត ដូចជា ការសម្តែង​សិល្បៈ ល្បែង​ប្រជាប្រិយ ការតាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ភូមិ​មួយ​ផលិតផល​មួយ បណ្តែតប្រទីប ដាល់អំបុក បង្ហោះគោម បាញ់​កាំជ្រួច និង​មាន​កម្មវិធី​កំសាន្ត​ជាច្រើន​ទៀត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​
 
​ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​មេត្តា​ចូលរួម​បរិច្ចាគ​ថវិកា និង​ចុះឈ្មោះ​ចូល​រួមការ​ប្រណាំងទូក ដើម្បី​ចូលរួមចំណែក​ឲ្យ​ដំណើរការ​នៃ​ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​និង​ទទួលបាន​ការចូលរួម​ពី​សំណាក​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត​នេះ​។ កម្មវិធី នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 

 

​គួររម្លឹកថា ខេត្តកំពត ក៏​ធ្លាប់​មានការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ កាលពី​ឆ្នាំ​២០១៣ រហូតមកដល់​ឆ្នាំ​២០១៨ និង​មានការ​ចាប់ផ្តើម​ពិធីបុណ្យ​អុំទូក​សារជាថ្មី​ម្តងទៀត​នេះ​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ក៏ដូចជា​បង្ហាញ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកំពត បាន​ស្គាល់​អំពី​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​យើង​ផងដែរ​៕
 

Tag:
 ​ខេត្តកំពត​
  Thmey Thmey25
© រក្សាសិទ្ធិដោយ thmeythmey.com