ជាតិ
អត្ថបទពាណិជ្ជកម្ម
Baby Outlet ផ្តល់​ទំនិញ​មានគុណ​ភាព​,​សេវាកម្ម​រហ័ស​ទាន់​ចិត្ត និង​មាន​ច្រើន​សាខា​
13, Nov 2018 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​បេ​ប៊ី អោត​ឡេ​ត​(Baby Outlet) គឺជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទំនិញ​ដ៏​សម្បូរបែប​លើសពី​១​ម៉ឺន​មុខ មាន​ទាំង​ផលិតផល​ក្នុងស្រុក និង​ផលិតផល​នាំចូល មកពី​បណ្តា​ប្រទេស​ជាង ៤០​ទូទាំង​ពិភពលោក​។ នៅ​ហាង Baby Outlet តែមួយ លោកឪពុក​អ្នក​ម្តាយ អា​ចរក​ជាវ​បាន​នូវ​គ្រប់មុខ​ទំនិញ និង​សម្ភារ​គ្រប់​ប្រភេទ ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​សម្រាប់​កូនៗ​តាម​តម្រូវការ ដូចជា​ម្សៅ​ទឹកដោះគោ ចំណីអាហារ ខោ​ទឹកនោម រទេះរុញ សំលៀកបំពាក់ តុ​ក្ត​តា សម្ភារ​សិក្សា សម្ភារ​ក្មេង​លេង Montessori ,Playground តាម​សាលា និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត​។​
 
​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ Baby Outlet បានទទួល​ការគាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ដែល​បានធ្វើ​ឲ្យ​ហាង​យើងខ្ញុំ​រីកចម្រើន​យ៉ាង​រហ័ស និង​បាន​ពង្រីក​ដល់​ទៅ​៣​សាខា​ក្នុង​រយៈពេល​ដ៏​ខ្លី​។ សាខា​ទី​១៖​សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 222 978​។ សាខា​ទី​២៖ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 886 685​។ និង​សាខា​ទី​៣៖ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 888 292​។​
 

​សូម​ជម្រាប​ផងដែរ​ថា ហាង Baby Outlet ក៏បាន​បង្កើត​គេហទំព័រ​មួយ​គឺ www.bbocambodia.com ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​មកកាន់​ហាង Baby Outlet ដោយផ្ទាល់​នោះទេ​។ អតិថិជន​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​នេះ ហើយ​អាច​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​តាម​តម្រូវការ​បាន​ពី​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ព្រមទាំង​មាន​សេវា​ដឹកជញ្ជូន​ដល់ទី​កន្លែង និង​ឆាប់រហ័ស​ថែមទៀត​៕








(អត្ថបទពាណិជ្ជកម្ម)



 

© រក្សាសិទ្ធិដោយ thmeythmey.com