ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ក្រុម​តន្ត្រី​យុវជន​ជម្នះ​ឧបសគ្គ​នានា​ដើម្បី​អនាគត​វែងឆ្ងាយ​
13, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុម​តន្ត្រី​ព្យុហយាត្រា​ភ្នំពេញ មាន​សមាជិក​ក្រុម​ដែល​ហ៊ាន​ជម្នះ​ភាពលំបាក​លំបិន​របស់​ពួកគេ ដោយ​ប្រើប្រាស់​ចំណងមិត្តភាព ភាព​ច្នៃប្រឌិត និង​មេរៀន​ជីវិត​ដែល​ក្មេង​ជាច្រើន​មិន​មានឱកាស​ឆ្លងកាត់ ដើម្បី​អនាគត​វែងឆ្ងាយ​នៃ​ក្រុម​តន្ត្រី​ភ្លេង​ព្យុហយាត្រា​ឯករាជ្យ​តែមួយគត់​នៅ​កម្ពុជា​។ ក្រុម​តន្ត្រី​នេះ កំពុងតែ​បោះជំហាន​តូចៗ​ទៅកាន់​អនាគត ដែល​ពួកគេ​រំពឹងទុក​។ ដោយសារតែ​ការតស៊ូ​នានា ក្រុម​នេះ​ត្រូវបាន​សាធារណជន​ចាប់ផ្តើម​ទទួលស្គាល់ ហើយ​អញ្ជើញ​ទៅ​ចូលរួម​សម្តែង​តាម​កម្មវិធី​ធំៗ​ផងដែរ​។ ប្រវត្តិ Marching Band នេះ​ចាប់​មាន​វត្ត​មាននៅ​កម្ពុជា​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន JHP នៅ​ឆ្នាំ ២០០១ រហូតដល់​ឆ្នាំ ២០១៣ ក្រោយពី​អង្គការ​នេះ​អស់​ថវិកា​ជំនួយ​ទៅ​ពួកគេ​នៅតែ​បន្ត​ជំនួយ​ខាង​ផ្នែក​ឧបករណ៍​តន្ត្រី​រហូត​។ ក្នុង​ឆ្នាំ ២០១៤ ក្រុម​នេះ​ទទួល​បានការ​ជ្រោមជ្រែង​ស្ម័គ្រចិត្ត​ដោយ​អ្នក​គ្រូវ ហុ​ី​ម សា​វី ជាមួយ​លោក ហេង សា​រ៉ា​ឌី លោក​សាស្ត្រាចារ្យ​កែវ សុ​ភី និង​កញ្ញា អ៉ិ អា​រុណ ទើប​ពួកគេ​នៅតែមាន​កម្លាំងចិត្ត និង​ស្មារតី​សម្តែង​មកដល់​សព្វថ្ងៃ​។​


សូមទស្សនាវីដេអូ៖

 
 

© រក្សាសិទ្ធិដោយ thmeythmey.com