ជាតិ
រដ្ឋសភា នឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ២០១៩ នៅថ្ងៃទី១៥ វិច្ឆិកា រូបពីហ្វេសប៊ុក សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
× ភ្នំពេញ៖ រដ្ឋសភា នឹងពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ផ្សេងទៀត នៅថ្ងៃទី១៥ វិច្ឆិកា។ សេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យរួចរាល់ហើយ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ។
សេចក្តីព្រាងច្បាប់ទាំងនោះ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម ៖កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្កាកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីស្តីពីការចៀសវាងកាយកពន្ធត្រួតគ្នា នឹងការបង្កាការកិបកេងបន្លំពន្ធពាក់ពន្ធនឹងពន្ធលើប្រាក់ចំណូល។
ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
តាមរយៈសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ខាងលើ ធ្លាប់មានព័ត៌មានបង្ហាញថា រដ្ឋាភិបាល គ្រោងថវិការដ្ឋសម្រាប់ចំណាយចំនួន ២៧១៦៤៩៩៦ លានរៀល (ប្រមាណ ៦,៧ពាន់លានដុល្លារ) ដែលកើនឡើង ១១,៤ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៨។ សេចក្តីព្រាងដដែលបន្តថា កម្ពុជា គ្រោងខ្ចីថវិកាបរទេសជិត២ពាន់លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសផងដែរ ខណៈបច្ចុប្បន្នកម្ពុជា មានទំហំសេដ្ឋកិច្ច ២៤ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៦ខែតុលា ស្ដីពីសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com