ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន ឡាក់​៖ ការនាំចេញ​អង្ករ​ក្នុង​ខែតុលា​ធ្លាក់ចុះ​ច្រើន ដោយសារ​ខ្វះ​ស្រូ​វក្នុង​ស្តុក​
13, Nov 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​១០​ខែ​ដើម​ឆ្នាំនេះ​បាន​ចំនួន ៤៣,៥ ម៉ឺន​តោន ធ្លាក់ចុះ ១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។ នេះ​បើតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​


 
​ដោយឡែក​ការនាំចេញ​អង្ករ​ក្នុង​ខែតុលា​នេះ ធ្លាក់ចុះ​ដល់​ទៅ ៥៤​ភាគរយ​។ ការធ្លាក់ចុះ​នេះ ត្រូវបាន​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) លើក​ឡើ​ថា​មកពី​កង្វះ​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ផ្គត់ផ្គង់​ការនាំចេញ​។​
 
​លោក ហ៊ុន ឡាក់ អះអាង​ដូច្នេះ​ថា​៖«​ការធ្លាក់ចុះ​នេះ​មកពី​ស្តុក​ស្រូវ​អត់​មាន​ក្នុង​ឃ្លាំង ដោយសារ​បាក់​មក​ទិញ​ច្រើន​នៅ​ត្រីមាស​ទី​១ ព្រោះ​ត្រីមាស​ទី​១​មាន​ទីផ្សារ​ល្អ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ពី​ប្រទេសជិតខាង​ប្រមូល​ទិញ​ពី​កសិករ ដូចនេះ​ធ្វើ​ឲ្យ​ស្រូវ​ស្តុក​ក្នុងប្រទេស​ថយចុះ​»​។ ប៉ុន្តែ​ការនាំចេញ​អង្ករ​សម្រាប់​ខែវិច្ឆិកា និង​ធ្នូ ត្រូវបាន អនុប្រធាន CRF រូបនេះ​រំពឹងថា​នឹង​កើនឡើង​។​
​ចំពោះ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន គឺ​សម្រេចបាន ១១​ម៉ឺន​តោន​ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៨​នេះ​។​
 
​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន ៦៣,៥​ម៉ឺន​តោន ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦៕

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com