ជាតិ
សាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការសេវាកម្មដឹកជញ្ជូនតាមកាណូត ៦ថ្ងៃ
× ភ្នំពេញ៖ សេវាដឹកជញ្ជូនតាមកាណូតនឹងផ្អាកដំណើរការរយៈពេល៦ថ្ងៃ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍តាមផ្លូវទឹកសម្រាប់ពិធីបុណអុំទូក។ នេះបើតាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេលចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីរក្សាសណ្ដាប់ធ្នាប់តាមដងទន្លេសាប មេគង្គ និងបាសាក់ ។ ជាពិសេសចៀសវាងមានបាតុភាពកើតឡើងជាយថាហេតុ នាព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ សាលារាជធានីភ្នំពេញ នឹងសម្រេចឲ្យសេវាកម្មដឹកជញ្ជូននេះ ដំណើរការជាធម្មតាវិញ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមកីឡាករ កីឡាការិនីទូកង ពីបណ្ដាខេត្តនានា នឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីត្រៀមចូលរូមការប្រកួតអុំទូក៕
© រក្សាសិទ្ធិដោយ thmeythmey.com