កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ផ្តើម​ស៊ើបអង្កេត​ក្លិប Man City និង PSG ជុំវិញ​ការចំណាយ​ហួសកំណត់​
13, Nov 2018 , 9:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា​ខ្លួន​នឹង​បើក​ការស៊ើបអង្កេត​ឡើងវិញ​ជុំវិញ​ច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ Financial Fair Play (FFP) របស់​ក្លិប​យក្ស Manchester City និង Paris St Germain បន្ទាប់ពី​មានការ​ចេញផ្សាយ​ឯកសារ​បែកធ្លាយ​លើ​ការចំណាយ​លើស​កំណត់​របស់​ក្រុម​ទាំងពីរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​


 
​ឯកសារ​ក្លែងបន្លំ​ដែល​បង្ហាញ​ពី​ក្លិប​ទាំងពីរ​ក្នុង​ការបង្កើន​ប្រាក់ឧបត្ថម្ភ​ដើម្បី​បំពេញ​ឲ្យ​ត្រូវ​តាម​តម្រូវការ FFP របស់ UEFA នោះ​ត្រូវបាន​ទម្លាយ​ដោយ​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Der Spiegel ដែល​ត្រូវបាន​ពិនិត្យឡើងវិញ​ដោយ​ទីភ្នាក់ងារ​ព័រ​មាន Reuters ក្នុ​នាម​ជា​ដៃគូ រួមជាមួយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​អ៊ឺរ៉ុប​ដែលជា​សម្ព័ន្ធ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​។​
​ច្បាប់ FFP បង្កើតឡើង​ដើម្បី​បង្កា និង​ទប់ស្កាត់​រាល់​ក្លិប​កីឡាបាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​លើ​ការចំណាយ​ហួសកំណត់​លើស​ប្រាក់ចំណូល​។​
 
​យោងតាម​ឯកសារ​របស់​អង្គភាព​គ្រប់គ្រង​ច្បាប់ UEFA ត្រូវបាន​បាន​អ្នកជំនាញ​ឯករាជ្យ​វាយតម្លៃថា​ក្លិប​មកពី​អង់គ្លេស Man City និង PSG មកពី​បារាំង ទទួលបាន​ប្រាក់ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ​សំខាន់ៗ​ដែល​ទាក់ទង​ទៅនឹង​ម្ចាស់​ក្លិប​ដែលមាន​ចំនួន​ហួសកំណត់​ពី​តម្លៃ​ទីផ្សារ​។​
 
​ជុំ​វិ​ឯកសារ​បែកធ្លាយ​ខាងលើ ម្ចាស់​ជើងឯក Premier League រដូវ​កាល​មុន អះ​អា​ថា​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​។ ចំណែក PSG ក៏បាន​បដិសេធ​យ៉ាង​ដាច់ខាត​សម្រាប់​ការចោទប្រកាន់​នេះ​ដូចគ្នា​។​
 
​ឆ្លើយតប​ទៅនឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​របាយការណ៍​បែកធ្លាយ​ខាងលើ UEFA បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​ដោយ​លើកឡើងថា​ខ្លួន​អាច​បើក​ការស៊ើបអង្កេត​តាម​ករណី​នីមួយៗ​របស់ FFP ឡើងវិញ​ដោយ​ផ្អែកលើ​ព័ត៌មាន​ថ្មី​ជុំវិញ​ការបំពាន​នោះ​។ សេចក្តីថ្លែងការណ៍​ដដែល​នេះ​ក៏​មិនបាន​ដាក់ឈ្មោះ​ក្លិប Man City ឬ PSG ឡើយ​។​
UEFA នៅតែ​គាំទ្រ និង​ការពារ FFP ដដែល​ព្រោះ​ច្បាប់​នេះ​បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ដើម្បី​គេច​ផុតពី​ការ​ជំពាក់​បំណុល​៕

Tag:
 បាល់ទាត់​
  Financial Fair Play
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com