ជាតិ
បទសម្ភាសន៍
នយោបាយជាតិ
លោក គង់ គាំ៖ ខ្ញុំរិះគន់លោក សម រង្ស៊ី គឺចង់បំភ្លឺអ្នកទុកចិត្តគាត់
× ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាននិយាយរិះគន់ច្រើន លើសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី ដែលលេងល្បែងភ្នាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
មូលហេតុដែលលោក គង់ គាំ រិះគន់ និងបកស្រាយពីយុទ្ធសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី លើបណ្ដាញសង្គមហ្វេសប៊ុក និងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននេះ ក្នុងគោលបំណងចង់បំភ្លឺឲ្យគាំទ្រ ដែលទុកចិត្តគណបក្សសង្គ្រោះជាតិ បានដឹងពីទិសដៅរបស់លោក សម រង្ស៊ី ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដូចតទៅ៖
កាលពីពេលថ្មីៗនេះ លោក គង់ គាំ បាននិយាយថា ការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន លើការដោះលែង ឬមិនដោះលែងលោក កឹម សុខា នេះ មិនមែនជាដំណោះស្រាយនយោបាយទេ ប៉ុន្តែជាយុទ្ធសាស្ត្របង្កាត់ភ្លើងនយោបាយរបស់លោក សម រង្ស៊ី លើបញ្ហានេះទៅវិញ។ បើតាមលោក គង់ គាំ មូលហេតុដែលលោក សម រង្ស៊ី លើកនិយាយភ្នាល់គ្នាជាមួយសម្ដេច ហ៊ុន សែន នេះ ព្រោះទំនងជាខ្លាចលោក កឹម សុខា ត្រូវបានដោះលែងនៅពេលខាងមុខ ហើយលោក សម រង្ស៊ី ខ្លាចគេទុកខ្លួនចោលក្រៅកញ្ចប់នយោបាយនេះ។
នៅពេលសួរថា លោក ហ៊ានរិះគន់លើលោក សម រង្ស៊ី បែបនេះ តើលោក មានគិតថាខ្លួនឯងអាត្មានិយមដែរទេ? អតីតមន្ត្រីជាន់ខ្ពស់ប្រឆាំង ដែលស្និទ្ធនឹងលោក សម រង្ស៊ី រូបនេះ អះអាងថា អ្វីដែលខ្លួនបានធ្វើកន្លងមកនេះ មិនមែនជាទង្វើអាត្មានិយមចំពោះលោក សម រង្ស៊ី ឡើយ ៕
Tag:
គង់ គាំ
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com