កីឡាអន្តរជាតិ
អន្តរជាតិ
Cole អតីតកីឡាករឆ្នើម Chelsea ចូលនិវត្តន៍ពីជីពបាល់ទាត់នៅអាយុ ៣៧ឆ្នាំ
× Joe Cole អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស និង Chelsea បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅអាយុ ៣៧ ឆ្នាំ។
Cole ជាកីឡាករយុវជនថ្នាលរបស់ក្រុម West Ham មុនពេលផ្លាស់ទៅលេងឲ្យ Liverpool, Lille, Aston Villa និង Coventry City និងក្លិប Tampa Bay Rowdies មានមូលដ្ឋាននៅអាមេរិកជាក្រុមចុងក្រោយរបស់គេ ចាប់តាំងពីឆ្នាំ ២០១៦ រហូតបច្ចុប្បន្ន។
សម្រាប់ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ អតីតកូនក្រុមរបស់លោក Jose Mourinho រូបនេះ អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន១០គ្រាប់ ក្នុង៥៦ប្រកួតនៅចន្លោះឆ្នាំ ២០០១ ដល់ ២០១០។
ការប្រកាសចូលនិវត្តន៍នេះ Cole រៀបរាប់ថា៖«អ្វីគ្រប់យ៉ាងគឺជាក្តីសុបិនក្លាយជាការពិតទាំងអស់។ ខ្ញុំសង្ឃឹមថារយៈពេលពីរទសវត្សរ៍ខាងមុខទៀត នឹងមានលក្ខណៈពិសេសដូចដែលខ្ញុំមានកាលពី២០ឆ្នាំដូចគ្នាដែរ»។
Cole ចាប់ផ្តើមលេងឲ្យ West Ham តាំងពីអាយុ ១៧ ឆ្នាំ និងក្លាយជាប្រធានក្រុមរបស់ក្រុមញញ៉ួនៅ៤ឆ្នាំបន្ទាប់។ នៅឆ្នាំ ២០០៣ រូបគេបានផ្ទេរទៅចូលរួមជាមួយក្រុមតោខៀវ Chelsea ដោយអាចជួយក្រុមឈ្នះពានរង្វាន់ក្របខណ្ឌ Premier League បីដង និង FA Cup ពីរលើក និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០០៧-២០០៨ មួយលើកផងដែរ។
Cole ចំណាយពេល ៧ រដូវកាលនៅទឹកដី Stamford Bridge និងបង្ហាញខ្លួនលើសពី ២៨០លើក ពីគ្រប់ការប្រកួតទាំងអស់។ «ការឈ្នះពានរង្វាន់នៅ Chelsea គឺពិសេសសម្រាប់ខ្ញុំ។ ការចងចាំទាំងនោះនឹងរស់នៅជាមួយខ្ញុំរហូត៕
Tag:
បាល់ទាត់
Joe Cole
Chelsea
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com